នគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តបន្ទាយមានជ័យ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពជូនពលរដ្ឋ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម….

បន្ទាយមានជ័យ÷ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវតែបង្ក្រាបរាល់បទល្មើសពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាពជូនពលរដ្ឋ។

នៅថ្ងៃទី 23 ខែមេសាឆ្នាំ 2024 នេះកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំងទូទាំងខេត្ត ពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ ឃុំ-សង្កាត់ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន សិស្សានុសិស្សតាមសាលារៀន។

ក្រៅពីនេះនគរបាលយើង ក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ , ច្បាប់និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន
។ បានជំរុញដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់គ្នា ដើម្បីប្រើប្រាស់ សម្រាប់ប្រកបការងារឬមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *