លោកវរសេនីយ៍ទោ ហ៊ុន ខែត ស្នងការរងទទួលដឹកនាំកម្លាំងវរៈសេនាតូចការពារព្រំដែនលេខ ៨១៧សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូនចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ…

បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ(សាត គឹមសាន)ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ (ហ៊ុន ខែត)ស្នងការរង ទទួលដឹកនាំ លោកវរសេនីយ៍ឯក(ម៉ង់ ស៊ី)មេបញ្ជាការ វរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧សហការជាមួយ កម្លាំងផ្នែកសឹករងស្រុកសំពៅលូនដឹកនាំដោយ លោកវរៈសេនីយ៍ត្រី(ឈឹម សំណាង)មេបញ្ជាការផ្នែកសឹករងស្រុកសំពៅលូន លោកវរសេនីយ៍ត្រី មុឹង ម៉េត នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកគីឡូ១៣.
កម្លាំងយោធាវរ: ៥៣៣ ដឹកនាំដោយលោក អនុសេនីយ៍ឯក ទ្រី ងឿន (មេបញ្ជាការ រង វរៈ)បានចេញល្បាតជាប្រចាំដើម្បីការពាររក្សាសន្តិសុខ ដែលថ្នាក់ដឹកនាំ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ទប់ស្កាត់រាល់ បទល្មើស ផ្សេងៗ មិនឱ្យជន់ខិល ខូច លួចបន្ត ធ្វើសកម្មភាព ចេញចូលឆ្លងដែនដោយខុសច្បាប់។

ជាពិសេសពលករចំណាកស្រុកឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាង ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ក្នុងកិច្ចចុះប្រតិបត្តិការ ល្បាតតាមខ្សែបន្ទាប់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្ររបស់ប៉ុស្តិ៍គ្រប់គ្រង
-ចាប់ពីចំណុចនិយាម(WGS84) 0214644-1481570ភូមិសាស្ត្រ ភូមិ គីឡូ១៣ ឃុំ សន្តិភាព ស្រុកសំពៅលូន ដល់ចំណុចនិយាម(WGS84).0214444-1487652ក្នុងភូមិសាស្ត្រ ភូមិ ពោធរិ៍ជ្រៃ ឃុំសិរីមានជ័យស្រុក សំពៅលូន ខេត្តបាត់ដំបង។
ជាលទ្ធផល÷សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ដ្រមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ។
កម្លាំងល្បាត គ្រប់ស្ថាប័ន បានវឹលត្រឡប់ចូលគោលដៅវិញ រៀងខ្លួននៅម៉ោង១១:00នាទីថ្ងៃទីខែឆ្នាំដរដែល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *