ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី គោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ទោ សំរិត វីល័ក នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ 

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក ជូនសពលោកអនុសេនីយ៍ទោ សំរិត វីល័ក នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួល មរណភាពដោយឧបទ្ទវហេតុក្នុងបេសកកម្ម នៅវេលាម៉ោង១៨ និង៤៥នាទី ព្រលប់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ ។

លោកអនុសេនីយ៍ឯក  សេង មករា នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាននូវសេចក្តីសម្រេចស្ដីពីការតែងតាំងឋានន្តរសក្កិថ្នាក់អនុសេនីយ៍ឯក ជូនសពលោក  សំរិត វីល័ក ជំនួយការការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាកិច្ចបច្ឆាមរណៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញផ្ដល់កិត្តិយសបំពាក់ឋានន្តរសក្តិ ជូនលោកអនុសេនីយ៍ឯក សំរឹត វល័ក្ខ នឹងបានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធសព លោក សំរិត វល័ក្ខ លាគ្នាជាលើកចុងក្រោយ ។ នៅក្នុងឱកាស នេះដែរ  ឧត្តមមបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានថ្លែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់នាយទាហានវ័យក្មេង  ដែលធ្លាប់បានឆ្លងកាត់ការហ្វឹកហ្វឺនមានរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថាន ទ័ពជើងគោក ជំនាន់ទី៨ ហើយនិងបានធ្លាប់រួមគ្នាឈរជើង ការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃក្នុងរយៈពេលកន្លងទៅ ហើយជានាយទាហាន ដែលមានសក្តានុពល មានសមត្ថភាព និងមានគុណធម៌ ចេះសាមគ្គីភាពល្អជាមួយមិត្តរួមការងារនៅក្នុងអង្គភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ឯក សំរិត វីល័ក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានសំណេះសំណាលជាមួយក្រុមគ្រួសារសព ព្រមទាំងបាននាំយកនូវថវិកាគោលនយោបាយយោធិនមរណភាព របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការ ដ្ឋាន យោធភូមិភាគទី៤ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។

ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក សំរិត  វីល័ក បានសូមគោរពថ្លែងអំណរគុណដ៏ថ្លៃថ្លាជាទីបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការី ដែលបានឧបត្ថម្ភថវិកាគោលនយោបាយ និងចូលរួមចំណែកក្នុងការចាត់ចែងរៀបចំពិធីបុណ្យសពនៅពេលនេះ ប្រកបដោយកិត្តិយសសាកសមជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ។ អត្ថបទតំបន់សឹករងកំពង់ធំ

You might like

Leave a Reply

Your email address will not be published. Required fields are marked *