៣ស្ថាប័នដែលកំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះសំណង់រឹង ធ្វើនៅលើដីទន្លេ  នៅសង្កាត់អន្លង់ចិនក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើអោយ មិនសរសើរ មិនបាន នៃការអនុវត្តច្បាប់ធូរលុង វគ្គ៥…

ក្រុងតាខ្មៅ: សំណង់ខុសច្បាប់មួយកន្លែងកំពុងស្ថិតនៅសង្កាត់អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើឱ្យភ្ញាក់ផ្អើលដ៏សង្គមនិងបណ្ដាញfacebook បន្ទាប់ពីមន្ត្រីមូលដ្ឋានចុះហាមឃាត់ តែនៅតែបន្តសាងសង់ដដែលហាក់ដូចជាមិនខ្វល់ពីច្បាប់។

លោក( ផុន ប៊ុនធឿន )ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល ក្នុងនាមជាមន្ត្រីជំនាញដែលបម្រើការងារជូនប្រជាពលរដ្ឋ គួរតែចាត់វិធានការយ៉ាងណាក្នុងការទប់ស្កាត់ ឬមួយក៏ទុកបណ្ដោយឱ្យរីកដូចផ្សិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ។

លោក (សុក កាន់ណារិទ្ធ )ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកណ្ដាល ក្នុងនាមជាមន្ត្រីជំនាញដែលបម្រើការងារជូនប្រជាពលរដ្ឋ គួរតែចាត់វិធានការយ៉ាងណាក្នុងការទប់ស្កាត់ ឬមួយក៏ទុកបណ្ដោយឱ្យរីកដូចផ្សិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។

តើ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចាត់វិធានការយ៉ាងណាក្នុងនាម ឯកឧត្តម ជាខណ:មេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ?

តើ ឯកឧត្តម អភិបាលខេត្ត មានសមត្ថភាព ក្នុងការបង្ក្រាបដែលឬទេ ។

ការសាងសង់សំណង់រឹងរំលោភលើដីទន្លេមួយកន្លែងនេះ អាចបញ្ជាក់បានថា បុគ្គលម្នាក់នោះ ពិតជាមានឥទ្ធិពលមិនធម្មតាទើបអាចសាងសង់សំណង់រឹង ខុសច្បាប់ដែលចំណាយប្រាក់ម៉ឺនម៉ឺនដុល្លារសហរដ្ឋអាមេរិក

ចំណែកអ្នកម៉ៅការសាងសង់សំណង់មួយកន្លែងនេះទោះបីអង្គភាពអ្នកសារព័ត៌មាននិងស្ថាប័នពាក់ព័ន្ធចុះទៅយ៉ាងណាក៏ដោយក៏នៅបន្តការសាងសង់យ៉ាងរលូន តើពួកក្រុមជាងសំណង់និងមេការសាងសង់ទាំងនោះ មានទោសដែរឬទេ

ពីបទរួមគំនិត បំផ្លាញធនធានធម្មជាតិ ប៉ះពាល់ដល់ស្ថាប័នរ៉ែនិងថាមពល ប៉ះពាល់នឹងគ្រោះធម្មជាតិទឹកជំនន់ និងស្ថាប័នផ្សេងទៀតដែលអង្គភាពអ្នកសារព័ត៌មានយើងនិងបញ្ចេញជាបន្តបន្ទាប់។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម សាយសំអាល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំដែនដី នគររូបនីយកម្មនិង សំណង់ មេត្តាអន្តរាគមន៍ចំពោះបុគ្គលដែលធ្វើសំណង់ ខុសច្បាប់រំលោភលើទន្លេដែលស្ថិតនៅក្នុងសង្កាត់អន្លង់ចិន ដែលជាកត្តាប៉ះពាល់ ជាច្រើនទាក់ទិនទៅនឹងគ្រោះធម្មជាតិ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម( កែវ រតនះ )រដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល  មេត្តាអន្តរាគមន៍ចំពោះបុគ្គលដែលធ្វើសំណង់រឹងខុសច្បាប់រំលោភលើទន្លេ ដែលស្ថិតនៅក្នុងសង្កាត់អន្លង់ចិន ដែលជាកត្តាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃទំរុង ដងទន្លេ ដែលជាសម្បត្តិរបស់ជាតិប្រសិនការសាងសង់នោះជារបស់ប្រជាពលរដ្ឋវិញ ប្រហែលជាមន្ត្រីប្រចាំតំបន់ ចុះប្រតិបត្តិការណ៍បាត់ទៅហើយ តើពិតទេអស់លោកមន្ត្រី ? ។
ដោយឡែកការអនុវត្តច្បាប់របស់មន្ត្រីជំនាញមួយចំនួនតូច ធ្វើការឆក់ល្វែង កំពុងសម្ដែងឆាកល្ខោនក្រៅឆាក ដូចពាក្យចាស់លោកពោលថាអ្នកថានៅតែថា អ្នកធ្វើ
នៅតែធ្វើ ក្នុងនាមជាមន្ត្រីដែលបម្រើការងារសាធារណៈជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែងបែបនេះតើស្ថាប័ននិងក្រសួងពាក់ព័ន្ធនៅតែរក្សាភាពស្ងៀមស្ងាត់។

បើយោងតាមប្រជាពលរដ្ឋបាននិយាយ មាត់ចាប មាត់ ព្រាប នៅតុកាហ្វេ បាននិយាយតៗគ្នាថាបច្ចុប្បន្នភាព បុគ្គលម្នាក់នោះគឺជាអ្នកមានឥទ្ធិពលម្នាក់ដែលបម្រើការងារនៅខេត្តព្រៃវែង មានអំណាចធំមិនតូច រហូតពាក់សុទ្ធតែផ្កាយ នៅលើស្មារ ដែលជាកត្តាដែលធ្វើឲ្យមន្ត្រីជំនាញមួយចំនួនតូច មិនអាចអនុវត្តតាមមូលដ្ឋានគ្រឹះនៃច្បាប់ ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តែយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធមេត្តាចាត់វិធានការទប់ស្កាត់ នៅក្នុងករណីខាងលើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់មានស្តង់ដាពីរ។
តើឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃដែលកំពុងប្រព្រឹត្តអំពើខុសច្បាប់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងដីស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *