តើក្រសួងរ៉ែនិងថាមពល ចាត់វិធានការយ៉ាងណា ចំពោះសំណង់រឹងធ្វើនៅលើដីរបស់រដ្ឋខុសច្បាប់ នៅសង្កាត់អន្លង់ចិនក្រុងតាខ្មៅខេត្តកណ្តាល  វគ្គ៤

ខេត្តកណ្តាល: សំណង់ខុសច្បាប់មួយកន្លែងកំពុងស្ថិតនៅសង្កាត់អន្លង់ចិនក្រុងតាខ្មៅខេត្តកណ្ដាល ធ្វើឱ្យភ្ញាក់ផ្អើលដ៏សង្គមនិងបណ្ដាញ facebook បន្ទាប់ពីមន្ត្រីមូលដ្ឋានចុះហាមឃាត់ តែនៅតែបន្តសាងសង់ដដែលហាក់ដូចជាមិនខ្វល់ពីច្បាប់។
លោក ផុន ប៊ុនធឿន ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល ក្នុងនាមជាមន្ត្រីជំនាញដែលបម្រើការងារជូនប្រជាពលរដ្ឋ គួរតែចាត់វិធានការយ៉ាងណាក្នុងការទប់ស្កាត់ ឬមួយក៏ទុកបណ្ដោយឱ្យរីកដូចផ្សិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ។

តើលោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចាត់វិធានការយ៉ាងណាក្នុងនាមឯកឧត្តមជាខណ:មេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ?  តើលោកអភិបាលមានសមត្ថភាពក្នុងការបង្ក្រាបដែលឬទេ

ការសាងសង់សំណង់រឹងរំលោភលើដីទន្លេមួយកន្លែងនេះអាចបញ្ជាក់បានថាបុគ្គលម្នាក់នោះ ពិតជាមានឥទ្ធិពលមិនធម្មតាទើបអាចសាងសង់សំណង់រឹង ខុសច្បាប់ដែលចំណាយប្រាក់ម៉ឺនម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំណែកអ្នកម៉ៅការសាងសង់សំណង់មួយកន្លែងនេះទោះបីអង្គភាពអ្នកសារព័ត៌មាននិងស្ថាប័នពាក់ព័ន្ធចុះទៅយ៉ាងណាក៏ដោយក៏នៅបន្តការសាងសង់យ៉ាងរលូន តើពួកក្រុមជាងសំណង់និងមេការសាងសង់ទាំងនោះ មានទោសដែរឬទេពីបទរួមគំនិតបំផ្លាញធនធានធម្មជាតិ ប៉ះពាល់ដល់ស្ថាប័នរ៉ែនិងថាមពល ប៉ះពាល់ដឹងគ្រោះធម្មជាតិទឹកជំនន់ និងស្ថាប័នផ្សេងទៀតដែលអង្គភាពអ្នកសារព័ត៌មានយើងនិងបញ្ចេញជាបន្តបន្ទាប់។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល  មេត្តាអន្តរាគមន៍ចំពោះបុគ្គលដែលធ្វើសំណង់រឹងខុសច្បាប់រំលោភលើទន្លេដែលស្ថិតនៅក្នុងសង្កាត់អន្លង់ចិន ដែលជាកត្តាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃទំរុង ដងទន្លេ ដែលជាសម្បត្តិរបស់ជាតិប្រសិនការសាងសង់នោះជារបស់ប្រជាពលរដ្ឋវិញ ប្រហែលជាមន្ត្រីប្រចាំតំបន់ ចុះប្រតិបត្តិការណ៍បាត់ទៅហើយ តើពិតទេអស់លោកមន្ត្រី ? ។

ដោយឡែកការអនុវត្តច្បាប់របស់មន្ត្រីជំនាញមួយចំនួនតូច ធ្វើការឆក់ល្វែង កំពុងសម្ដែងឆាកល្ខោនក្រៅឆាក ដូចពាក្យចាស់លោកពោលថាអ្នកថានៅតែថាអ្នកធ្វើនៅតែធ្វើ ក្នុងនាមជាមន្ត្រីដែលបម្រើការងារសាធារណៈជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែងបែបនេះតើស្ថាប័ននិងក្រសួងពាក់ព័ន្ធនៅតែរក្សាភាពស្ងៀមស្ងាត់។

បើយោងតាមរបាយការណ៍នៅតុកាហ្វេ បាននិយាយតៗគ្នាថាបច្ចុប្បន្នភាពបុគ្គលម្នាក់នោះគឺជាអ្នកមានឥទ្ធិពលម្នាក់ដែលបម្រើការងារនៅខេត្តព្រៃវែង មានអំណាចធំមិនតូច រហូតពាក់សុទ្ធតែផ្កាយ នៅលើស្មារ ដែលជាកត្តាដែលធ្វើឲ្យមន្ត្រីជំនាញមួយចំនួនតូច មិនអាចអនុវត្តតាមមូលដ្ឋានគ្រឹះនៃច្បាប់ ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តែយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធមេត្តាចាត់វិធានការទប់ស្កាត់ នៅក្នុងករណីខាងលើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់មានស្តង់ដាពីរ។
សូមគោរពឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ តើឯកឧត្តមចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃដែលកំពុងប្រព្រឹត្តអំពើខុសច្បាប់ កត្តាដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋគឺផ្ដើមចេញពីមន្ត្រីមួយចំនួនតូច ដែលមានអំណាចមានលុយប្រព្រឹត្តបទល្មើស។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងដីស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *