អ្នកមានឥទ្ធិពលនៅខេត្តព្រៃវែងកំពុងសម្ដែងរិទ្ធនៅខេត្តកណ្ដាល តើលោកអភិបាលចាត់វិធានការយ៉ាងណាវិញ វគ្គ១

បើយោងតាមអង្គភាពសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយព័ត៌មាន ទាក់ទិនទៅនឹងសំណងខុសច្បាប់ មួយកន្លែងកំពុងស្ថិតនៅសង្កាត់អន្លង់ចិន ក្រុងតាខ្មៅ  ខេត្តកណ្ដាល ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋទូទាំងប្រទេស និងអង្គការសង្គមស៊ីវិល  កំពុងនាំគ្នារង់ចាំមើលថា  តើម្ចាស់សំណង់មានឥទ្ធិពលប៉ុណ្ណា ក្នុងនាមជាមន្ត្រីដែលយល់ច្បាប់តែល្មើសនឹងច្បាប់។

តើលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម
និងសំណង់ ខេត្តកណ្ដាល យល់យ៉ាងណាមិញចំពោះបុគ្គលដែលសាងសង់សំណង់ខុសច្បាប់ មួយកន្លែងនេះ  បើយោងតាមសម្លេងរបស់បងប្អូនអ្នកសារព័ត៌មាន  បានផ្សព្វផ្សាយទាក់ទិនទៅនឹងមន្ត្រីជំនាញដែលចុះអនុវត្តច្បាប់  ធ្វើការហាមឃាត់  មិនឲ្យសាងសង់បន្ត  តែម្ចាស់សំណង់នៅតែសាងសង់បន្តដដែល ។

តើឯកឧត្តម(គង់សុភ័ណ្ឌ)អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចាត់វិធានការយ៉ាងណាវិញ ក្នុង នាម ឯកឧត្តម ជាខណ:មេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ?  ឬទុកបណ្ដោយឱ្យបុគ្គលម្នាក់នោះ ប្រព្រឹត្តធ្វើអ្វីតាមតែទំនើងចិត្តឬ?

ការសាងសង់សំណង់រឹងរំលោភលើដីទន្លេមួយកន្លែងនេះ អាចបញ្ជាក់បានថាបុគ្គលម្នាក់នោះ ពិតជាមានឥទ្ធិពលមិនធម្មតា ទើបអាចសាងសង់សំណង់រឹង ដែលចំណាយប្រាក់ម៉ឺនម៉ឺនដុល្លារសហរដ្ឋអាមេរិក។

អង្គភាពអ្នកសារព័ត៌មាន យើង សូមស្នើសុំដល់រដ្ឋបាលខេត្តកណ្ដាលមេត្តាជួយបំភ្លឺនៅក្នុងករណីនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងសូមចាត់ប្រធានការក្នុងការទប់ស្កាត់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃសូមមេត្តាជួយពន្យល់ ទាក់ទិនទៅនឹងមន្ត្រី ដែលរៀនច្បាប់ នៅតែបំពានច្បាប់  តើល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិដែរឬទេ?

ដោយសារ បុគ្គលនោះគឺជាម្ចាស់សំណង់មួយកន្លែងនោះឯង ។

បើយោងតាមរបាយការណ៍នៅតុកាហ្វេ បាននិយាយតៗគ្នាថា  បច្ចុប្បន្នភាពបុគ្គលម្នាក់ នោះគឺជាអ្នកមានឥទ្ធិពលម្នាក់ដែលបម្រើការងារនៅខេត្តព្រៃវែង។

តែយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ  មេត្តាចាត់វិធានការទប់ស្កាត់ នៅក្នុងករណីខាងលើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់មានស្តង់ដាពីរ។

អង្គភាពអ្នកសារព័ត៌មាន យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងនៃស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ  តាមរបប អ្នកសារព័ត៌មាន សូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *