ឯកឧត្តម អុី ឈាន អញ្ជើញជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័ យមង្គលព្រះ សិអារ មេត្រីយ៍ (ទ្វារប្រាំបី)នៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត…

ខេត្តប៉ៃលិន៖នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបេស កម្មពិសេស បាន អញ្ជើញចូលរួម ជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័យម ង្គលព្រះសិអារ មេត្រីយ៍ (ទ្វារប្រាំបី) នៅវ ត្តគី រីរតនា រាមហៅវត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន និងព្រះវត្តមានដ៍ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ។

ជាមួយនិងការអភិវឌ្ឍគ្រប់ វិស័យនៅឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ក៏មិនភ្លេចអរគុណសន្តិ ភាព មាន សន្តិភា ពទើបមានការអភិវឌ្ឍពិសេសផ្នែកព្រះពុទ្ធ សាសនា ហើយនៅតំបន់នេះ ពីមុនគឺជាសម រភូមិប្រយុទ្ធកន្លែងដា ក់អាវុធតែឥឡូវក្លាយជាប្រាសា ទ ដ៏ស្រស់ថូរថង់ជាកន្លែងទេស ចរណ៍បែបសា សនាសំរាប់ ភ្ញៀវទេសចរណ៍កម្សាន្តនិងគោរពបូរជា។

ហើយក្នុងរយះ ពេលពីរថ្ងៃចុងសប្តាហ៍នេះ ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះ ករប្រមាណជិត១ម៉ឺននាក់ មកលេងកម្សាន្តនិងទស្សនាក្នុងពិធីបុណ្យសម្ពោធឆ្លងប្រាសាទ ជ័យមង្គល ព្រះសិអារមេ ត្រីយ៍(ទ្វា រប្រាំ បី) វត្តគីរីរតនារាម ហៅ វត្តភ្នំយ៉ាត ស្ថិតនៅលើភ្នំយ៉ាតក្រុងប៉ៃលិន។ នេះបើតាម ការអះអាង ពីមន្ត្រីបរិ ស្ថានដែលប្រចាំការបូកសរុប នៅទីនោះ។

ភ្ញៀវទេស ចរណ៍មក កម្សាន្តនៅលើភ្នំយ៉ាតនេះបានកោតសរសើ ទឹកដៃរូបចម្លាក់ក្បូ រក្បាច់រចនា ផ្សេង ៗ សុទ្ធតែ បញ្ជាក់ពីព្រះពុទ្ធសាសនាដែលបានប ន្សល់ទុកសំរាប់ពុទ្ធសានិកប្រតិបត្តិ ចំណែកពណ៌ វិញមើល ទៅដូចមាសឆ្អិនឆ្អៅផុសលើភ្នំភ្លឺចាំងចែងគួរអោយគយគន់។

តាម សង្ឃដីកា ព្រះចៅអធិការវត្តភ្នំយ៉ាត ព្រះនាម រិនផល្លា បានអោយដឹងថា ប្រាសាទជ័យមង្គ លព្រះសិ អារមេត្រីយ៍ (ទ្វារប្រាំបី) ត្រូវបាន កសាង ឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ជាគំនិតផ្តួ ចផ្តើម របស់ព្រះរតនមុនី ចា ន់ គង់ អតីតព្រះមេគណខេត្ត ប៉ៃលិន និងព្រះចៅអធិការវត្តគិរីរតនារាម (ភ្នំយ៉ាត) និ ងក្រោមការសម្របសម្រួល និងជម្រុញបន្ថែមពីសំណាក់ ឯកឧត្តម អ៊ុ ឈាន និងលោក ជំទាវបណ្ឌិត បាន ស្រីមុំ ។

ចាប់ពីពេលនោះមកសំណង់ក៏បានចាប់ផ្តើមកើតឡើងម្តងបន្តិចៗ ដោយមានការយកចិត្តទុកដាក់ ចូល ជាថវិការតិចច្រើនពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកស្រី ញាតិញោមជិត ឆ្ងាយក្នុងស្រុក ក្រៅស្រុក ទៅតាមសទ្ធា ទោះពេលខ្លះជួបឧ បសគ្គខ្លះៗ ក៏លោកឪចាន់ គង់ លោកអា ចារ្យ គណៈកម្មការ ក៏នៅ តែពុះពារ ប្រឹងប្រែងពុះពារ រហូតបានជោគជ័យ រួចរាល់ជាស្ថាពរ ដូច ដែល ចក្ខុរបស់ឯកឧត្តម លោកជំទាវ ញាតិញោមឃើញនៅនិងមុខជាសក្ខីតាង នៅជំនាន់អាត្មាភាព នាពេលនេះ។

ប្រាសាទនេះកសាងអស់ ថវិកាសរុប មានចំនួន៣៦០.០០០ $ (សាមសិបប្រាំមួយម៉ឺនដុល្លារ) ហើយបច្ចុប្បន្ន វត្តនៅជំពាក់ ថ្លៃជាងសំណង់ និងគ្រឿងសំណង់សរុបចំនួន ៥៤.០០០$(ប្រាំម៉ឺន បួនពាន់ដុល្លារ)
ទៀត ដែលមិនទាន់បានទូទាត់រួចរាល់ ខ
ណ:បាន កសាងរួចជាស្ថាបពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣៕ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *