ឯកឧត្តមសុខប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រេចផ្ដល់មេធាវី២រូប ឱ្យការពារក្ដីដល់អ្នកកាសែតទាំង៨នាក់ នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ មេធាវីចំនួន២រូប នឹងធ្វើការស្រាវជ្រាវពិនិត្យ លើសំណុំរឿង ពាក់ព័ន្ធអ្នកកាសែតទាំង៨នាក់ ដែលត្រូវបានតុលាការខេត្តមណ្ឌលគិរី ចោទប្រកាន់ពីបទ(កំហែងយក)នេះបើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទនៅថ្ងៃទី២០.០៣.២០២៤។

ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី
បានសម្រេចឃុំខ្លួន អ្នកសារព័ត៌មានចំនួន៦នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ(កំហែងយក)ប្រាក់ពីអ្នកដឹកឈើចំនួន៤៥ម៉ឺនរៀល។
ដែលបានប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមមាត្រា ៣៦៣និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

ខណៈអ្នកសារព័ត៌មានជាស្ដ្រីចំនួន២នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យមកផ្ទះវិញ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ..!។

អ្នកសារព័ត៌មានដែលជាប់ចោទនិងឃុំខ្លួន៖ ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com  អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន)។

២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន) ។

៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។

៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។

៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)(ឃុំខ្លួន)។

៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com(ក្រៅឃុំ)។

៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ក្រៅឃុំ)។

៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ឃុំខ្លួន)។
អ្នកសារព័ត៌មានទាំង៨នាក់ខាងលើ ត្រូវបាន នគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹងរបស់ អ្នកដឹកជញ្ជូនឈើ។

ការចាប់និងឃុំខ្លួន អ្នកសារព័ត៌មាននៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេសស្របពេលដែលពួកគាត់ អះអាងថាខ្លួនពុំបានទារប្រាក់ ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយ.បែរជាត្រូវរងបណ្ដឹង និងរងការឃាត់ខ្លួនទៅវិញ

ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើ ឈានដល់សម្របសម្រួលគ្នា ក្រោមហេតុផល មនោសញ្ចេតនា.រាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើ។
ដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ។

បើតាមក្រុមអ្នកកាសែត ប្រាក់៤៥ម៉ឺនរៀល ដែលអ្នកដឹកឈើប្រគល់ឱ្យនោះ គឺភាគីអ្នកដឹកឈើ តាមសម្រួល និងប្រគល់ឱ្យខ្លួនប៉ុណ្ណោះ ខណៈពួកគេពុំបានទាមទារ ឬក៏ កំណត់យកឯណា។

ករណីខាងលើ ក្រុមអ្នកកាសែត បានចាត់ទុកថា ជាករណីធ្វើស៊ី ហាក់បីដូចជាមានការរៀបចំទុកមុន ពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ ដោយថតសំឡេងឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ រួចប្ដឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង ទាំងដែល”មិនមានសំឡេងទារប្រាក់”។

ភាពមិនប្រក្រតីរបស់មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគីរី រួមមានមន្ទីរបរិស្ថានមន្ទីកសិកម្មរុប្ផាប្រមាញ់និងនេសាទនិងមន្ត្រីនៃក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរីដែលអសមត្ថភាពក្នុងការគ្រប់គ្រងតំបន់របស់ខ្លួនតើថ្នាក់ដឹកនាំចាត់វិធានការយ៉ាងណាវិញ។

សូមគោរពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងសូមគោរពឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាទីគោរព ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរព ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែងឃុបឃិតគ្នាជាប្រព័ន្ធបង្កើតបទល្មើសប្រចាំតំបន់តើសាកសមជាមន្ត្រីដែរឬទេ។

បើយោងតាមករណីខាងលើនេះអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាឯកឧត្តមនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាក់ទិនទៅនឹងស្ថាប័នពាក់ព័ន្ធ និងអនុវត្តតាមច្បាប់ដែលបានចែងនាស្ថាប័ននីមួយៗដែលបុគ្គលទាំងនោះល្មើសបទបញ្ជាផ្ទៃក្នុង តើក្រសួងចិត្តប្រធានការយ៉ាងណាវិញ?

តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងឯកឧត្តមសុខប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានផ្ដល់ភាពកក់ក្តៅជូនដល់អង្គភាពអ្នកសារព័ត៌មានក្នុងនាមជាអាណាព្យាបាលនៃស្ថាប័នក្រសួងព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *