ពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការបង្ការទប់ស្កាត់ការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់ វគ្គសិក្សាមានរយៈពេល ២ថ្ងៃ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ …

(ឧត្ដរមានជ័យ) នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការបង្ការទប់ស្កាត់ការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់ វគ្គសិក្សាមានរយៈពេល ២ថ្ងៃ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ព្រមទាំងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោក នាយ-នាយរងការិយាល័យ លោកអធិការ លោកមេបញ្ជាការវរៈ ព្រមទាំងសិក្ខាកាមមកពីតាមបណ្តាក្រុង-ស្រុកទាំង៥ ប៉ុស្តិ៍រដ្ឋបាលទាំង២៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកយ៉ាងច្រើនកុះករ ក្នុងនោះ (សិក្ខាកាមមាន ចំនួន ១២០ នាក់ ស្រី ០៨ នាក់) ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *