ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង) មួយ.កន្លែងនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងរាល់ថ្ងៃ យ៉ាងអាណាធិបតេយ្យ បានដោយរលូនមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានឡើយ ..

ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! បុគ្គល ដែល ហ៊ាន បើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ បើកលេងយ៉ាងអាណាធិបតេយ្យ ត្រង់ចំណុចអូរសោម ស្ថិតនៅភូមិគគីរតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រហែលមាន ខ្នងបង្អែក រឹងមាំ នៅ ពីក្រោយ និង មាន ឥឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន បានរក្សា ភាព ស្ងៀមស្ងាត់ ។
ជាងនេះទៅទៀត ប្រជាពលរដ្ឋ ក្នុង ស្រុក សន្ទុក បាន បង្ហើប ឲ្យដឹងថា ! ឈ្មោះ គ្រូ ឈាន់ និងលោក សំអាង ថៅកែផ្សារភពអំបិល អាចផ្តល់លាភសក្ការៈខ្លះៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អស់ហើយមើលទៅ ទើបមាន បើក ល្បែង ដូច ជា(ជល់មាន់ បៀ រ និងអាប៉ោង)ទុកឲ្យក្រុមញៀនល្បែងទៅលេង ភ្លូក ទឹកដី ភ្លូ កដី គ្មានការទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ ។
មជ្ឈដ្ឋាន ខាងក្រៅ .! និង ពពលរដ្ឋរស់នៅក្បែរទីតាំងនោះ រិះគន់ ចំៗ ថា! បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយ មាន ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ ទីតាំង បនល្បែង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ នៅក្នុងទឹកដី ស្រុកសន្ទុក ខេត្តកំពង់ធំ បានឡើយ ។
ប្រភព ពី បប្រជាពលរដ្ឋរបានបន្ថែមទៀតថា! បុគ្គលពីនាក់នេះ បើកល្បែង(ជល់មាន់ បៀ រ និងអាប៉ោង)កំពុងឲ្យបក្សពួករបស់ខ្លួន កៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមក លេង ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លានរៀល ដល់រាប់ ពាន់ដុល្លារ ឯណោះ ពោលគឺ ចាក់លុយច្រើន ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស.! នាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ។
ហេតុដូឆ្នេះ សមត្ថកិច្ច ពាក់ព័ន្ធនៅស្រុកសន្ទុក គួរចុះទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ មួយកន្លែងខាងលើ កុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះ បញ្ហាអសន្តិសុខសង្គម ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។
ប្រប្រជាពលរដ បាន អំពាវនាវ ដល់ ឧត្តមសេនីយ៍ទោ (ម៉ែន លី )ស្នងការនគរបាលខេត្ត កំពង់ធំ ជាពិសេស ឯកឧត្តម (ងួន រតនៈ )អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ គួរចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅស្រុកសន្ទុក នេះផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាអ្នកនាំសារ និងជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។.

You might like

Leave a Reply

Your email address will not be published. Required fields are marked *