ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានស្មារតីប្រុងប្រយត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានស្មារតីប្រុងប្រយត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើង កំពុងស្ថិតក្នុងរដូវក្ដៅ។

ជាមួយគ្នានេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

You might like

Leave a Reply

Your email address will not be published. Required fields are marked *