ប្រភពបែកធ្លាយរឿងលោកបិក សារឿន នាយ រងប៉ុស្តិ៍ច្រក៤០០ មេឈ្មួញដុះស្លែបានរកស៊ីនាំបារីនិងស្រាបៀរឆ្លងដែនទៅប្រទេសថៃបានដោយរលូន វគ្គ១

ខេត្តបាត់ដំបង៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីយោធាប្រចាំតំបន់ច្រក ៤០០ ក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង បានបង្ហើបខ្សិបៗ ប្រាប់អ្នកសារព័ត៌មានយើង លើកឡើងថាលោក បិក សារឿន រងប៉ុស្ដិ៍ច្រក៤០០ ដុះស្លែបាននាំបារី និង ស្រាបៀរនាំចេញទៅប្រទេសថៃដោយរលូន រួមការសហការណ៍ជាមួយនាយប៉ុស្ដិ៍ ឈ្មោះ (ម៉ី ណាន់) ប្រចាំច្រក៤០០ ជារៀងរាល់ម៉ោង៧យប់ តែងតែឃើញរថយន្តកែច្នៃដឹកពេញៗទៅច្រក៤០០ដោយដាក់ស្ដុបនៅក្នុងឃ្លាំងនៅទីនោះ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមអ្នកសារព័ត៌មានយើង បានទៅច្រក៤០០ បានឃើញរថយន្តកែច្នៃដឹកជញ្ជូន ដូចប្រភពពីប្រជាពលរដ្ឋនិងមន្រ្ដីយោធាលើកឡើងពិតមែន ដោយដឹកទំនិញពេញរួមទាំងស្រាបៀរដឹកចូលឃ្លាំងនៅជាប់និងប៉ុស្ដិ៍តែម្ដង។

ករណីរឿងបារីនិងស្រាបៀរសម្រុកដឹកទៅច្រក៤០០នោះលោក (ម៉ី ណាន់ )នាយប៉ុស្ដិ៍ច្រក៤០០បានលើកឡើងថាបារីស្រាបៀរពិតជាមាន មែន តែសំរាប់នាំចេញគឺលក់អោយកងកម្លាំងជួរមុខរបស់ថៃ តែប៉ុណ្ណោះ។
ប្រចាពលរដ្ឋនិងអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដាក់កម្លាំងជំនាញត្រួតពិនិត្យ ទៅលើករណី នាំបារីស្រាបៀរដែលសម្រុកដឹកទៅច្រក ៤០០ នោះផងទាន ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *