លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស បាននាំយកថវិកាបេឡាមរណៈសង្រ្គោះប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០២គ្រួសារ…

ប៉ៃលិន៖ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន៨,០០០,០០០៛ (ប្រាំបីលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០២គ្រួសារ មានដូចខាងក្រោម៖
១. គ្រួសារសពឈ្មោះ បុិល លៀវ ទទួលមរណៈភាពកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល។
២. គ្រួសារសពឈ្មោះ អ៊ុច សម្បត្តិ ទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានចូលរួមសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពខាងលើផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *