ឯកឧត្ត​ម​ស សុខាផ្តល់ជូន​​អាហារូប​ក​រណ៍១០០%ចំនួន១​០០កន្លែងសិ​ក្សានៅ​សាកលវិ​ទ្យាល័យ​ឯកទេស នៃកម្ពុជា​សាខាខេត្តបាត់ដំបង..!!!

ភ្នំពេញ៖ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០កន្លែងដល់សិស្សនិងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង ។បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀនគឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ខាងមុខឬកាលបរិច្ឆេទបន្តបន្ទាប់របស់សាកលវិទ្យាល័យ ។សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង មានទីតាំងស្តិតនៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា ខាងក្រោម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *