ថ្នាក់ដឹកនាំខេត្ត បន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំង រៀបចំទីស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម ង៉ែត ចាន់ថុន តំណាងសមាគម អតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ណង វុទ្ធី នាយករដ្ឋបាល សាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ទីតាំងរៀបចំទីស្នាក់ការ សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្ត បន្ទាយមានជ័យ នៅជើងភ្នំពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សូមបញ្ជាក់ថា កន្លងមកក្នុងខេត្ត បន្ទាយមានជ័យ មានសមាគមអតីត យុទ្ធជនកម្ពុជា ដំណើរការមានសកម្មភាព កិច្ចការងារជាច្រើន ដើម្បីជួយដល់ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនកម្ពុជា ជាក់ស្តែងមាននៅតំបន់ដីការ៉េ២ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលបានរៀបចំឱ្យ មានជាមណ្ឌលអតីតយុទ្ធជន មានគ្រួសារអតីតយុទ្ធជនរស់ មានផ្ទះសម្បែងសមរម្យ មានដីធ្លីបង្ករបង្កើន ផលប្រមាណរាប់រយគ្រួសារ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ ត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោមការយកចិត្ត ទុកដាក់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា តែងតែគិតគូរខ្ពស់ ចំពោះសុខទុក្ខលំបាករបស់ អតីតយុទ្ធជន កម្ពុជាទាំងអស់ ដែលបានពលីសាច់ ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិ និងប្រជាជន តស៊ូក្នុងសម័យ សង្គ្រាមរហូតមាន សន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *