លោកជំទាវ អភិបាល នៃគណ:អភិ បាលខេត្តប៉ៃលិន ប្រជុំដាក់ផែនការ ចូលរួមសហការជា មួយខេត្តបាត់ដំបងក្នុង អន្តរកាលនៃការកែរ សម្រួលភូមិសាស្ត្រ គ្រប់គ្រងរដ្ឋបាលថ្មី

(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯក ភាពខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដាក់ផែនការចាំ បាច់មួយចំនួន ចូលរួមសហការ ជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច របស់ខេត្តបាត់ដំបង ដើម្បីការពារសន្តិ សុខសណ្តាប់ និងការផ្តល់សេវ៉ា សាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ក្នុងអន្តរកាល នៃការកែរសម្រួល ភូមិសាស្ត្រគ្រប់គ្រង រដ្ឋបាលថ្មី ។

ក្នុងកិច្ចប្រជុំ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈ បញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ លើកឡើងថា៖ ដោយ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នា ដោះស្រាយបញ្ចប់បញ្ហា ព្រំប្រទល់មិនច្បាស់ លាស់រវាង ខេត្តទាំង២ ហើយជាលទ្ធផល បានឯកភាពគ្នាយក ដងស្ទឹងជាព្រំប្រទល់ និងបានធ្វើឯកសារួច រាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំព្រះរាជក្រឹត្យ ទទួលស្គាល់ពីព្រះមហាក្ស ត្រ ។

លោកជំទាវប្រធាន គណៈបញ្ជាការ ឯកភាពខេត្ត បានមានប្រសាសន៍ បញ្ជាក់ថា៖ បន្ទាប់ពីការឯកភាព គ្នាដោះស្រាយបញ្ចប់ បញ្ហាព្រំប្រទល់ខេត្ត មិនច្បាស់លាស់នេះ ខេត្តប៉ៃលិន ត្រូវបានផ្ទេរការគ្រប់ គ្រងភូមិសាស្ត្រមូលដ្ឋាន ថ្មីមួយចំនួនពី ខេត្តបាត់ដំបង ដូច្នេះក្នុងអន្តរកាល មិនទាន់មានព្រះរាជក្រឹត្យថ្មី សូមអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវសហការ និងស្រុះស្រួលគ្នារវាងអាជ្ញាធរ និងអាជ្ញាធរទាំងសងខាង ហើយធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អោយយល់ដឹង ពីការកែរសម្រួលភូមិសាស្ត្រ គ្រប់គ្រងរដ្ឋបាលថ្មីនេះ ក្នុងនោះគណៈបញ្ជាការ ឯកភាពខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ត្រូវសហការគ្នា ការពារសន្តិសុខសណ្តាប់ ធ្នាប់ជូនប្រជាពលរដ្ឋ និងចូលរួមបង្ក្រាប ទប់ស្កាត់បទល្មើស ខុសច្បាប់គ្រប់ប្រភេទ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ណែ នាំដល់គណៈបញ្ជាការឯក ភាពខេត្ត  ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជា មួយខេត្តបាត់ដំបង ជួយសម្របសម្រួល និងជំរុញអោយប្រជាពលរដ្ឋ នៅភូមិសាស្ត្រកែរ សម្រួលការគ្រប់គ្រង រដ្ឋបាលថ្មី ដែលមិនទាន់មានឯក សារពាក់ព័ន្ធ ដែលបម្រើដល់ ការបោះឆ្នោត ត្រូវធ្វើអោយបានរួចរាល់ ជាពិសេស អត្តសញ្ញាណប័ណ្ឌ សញ្ជាតិខ្មែរ ដោយធ្វើយ៉ាង ណាអោយប្រជាពលរដ្ឋ មានឯកសារទៅ បោះឆ្នោតអោយ បានគ្រប់ៗគ្នា ជាពិសេសជំរុញ អោយពួកគាត់ ទៅចូលរួមការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើយ៉ាងណា អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត អោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា៖ ដោយអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នា ដោះស្រាយបញ្ចប់បញ្ហា ព្រំប្រទល់មិនច្បាស់លាស់ រវាងខេត្តទាំង២ ដូច្នេះខេត្តប៉ៃលិន ទទួលបានភូមិសាស្ត្រ ការគ្រប់គ្រងរដ្ឋបាលថ្មីមួយ ចំនួនពីខេត្តបាត់ដំបង មានដូចជា៖  ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង មានផ្ទៃដី ចំនួន ៣.៦២២,៩០ ហិកតា,  ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានផ្ទៃដី ទាំង ២ភូមិ សរុប ១.៣៤៨,៤២ ហិកតា, ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត មានផ្ទៃដី ចំនួន ៨.៣០១ ហិកតា ។ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *