រថយន្ត Ford Ranger បើកល្បឿនផ្តាច់ព្រលឹង ជ្រុលទៅបុករថយន្ត បែនដឹកខ្សាច់ដែល បត់ត្រឡប់ក្រោយ ធ្វើឱ្យរថយន្ត Ford ខូចខ្ទេចមួយកំណាត់មុខ..!!!

(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប ម៉ាកFord Ranger មួយគ្រឿងបើកបរ ដោយបុរសម្នាក់ក្នុង ល្បឿនលឿននិងខ្វះ ការប្រុងប្រយ័ត្នបាន ជ្រុលទៅបុករថយន្ត បែនដឹកខ្សាច់ដែលកំពុង បើកបត់ត្រឡប់ក្រោយ ចំពាក់កណ្ដាលពេញ ទំហឹងបណ្ដាលឱ្យ រថយន្តហ្វដខ្ទេច មួយកំណាត់មុខ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង ២០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ខែតុលា ឆ្នាំ២០២២ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចស្ពានទី៧  ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តបែនដឹកខ្សាច់មួយ គ្រឿង ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 3F-5083 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ6A  ក្នុងទិសដៅពីលិចទៅ កើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើត ហេតុខាងលើអ្នកបើក បានបួងចង្កូតបត់ឆ្វេង ត្រឡប់ក្រោយឆ្លង ចូលទៅផ្លូវម្ខាងទៀត ប៉ុន្តែពេលបត់ដល់ពាក់ កណ្តាលផ្លូវគាប់ជួន ស្រាប់តែមានរថយន្ត ស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2BF-7824 បើកបរដោយ បុរសម្នាក់រួមដំណើរ ជាមួយមនុស្ស៣នាក់ ទៀតធ្វើដំណើរពីក្រោយ តាមបណ្តោយផ្លូវជាតិ លេខ៦Aស្របទិស គ្នាពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន និងអកហ្សឺជាន់ហ្រ្វ័ង មិនទាន់ក៏ជ្រុលទៅបុក រថយន្តបែនដឹកខ្សាច់ ចំពាក់កណ្តាល ចំហៀងខាងឆ្វេងយ៉ាង ពេញទំហឹង បណ្តាលឱ្យរថយន្ត Ford Ranger រងការខូចខាតមួយ កំណាត់មុខ ស្ទើរតែទាំងស្រុង។ ចំណែករថយន្តបែនដឹក ខ្សាច់វិញខូចខាតតិច តួចប៉ុណ្ណោះ ហើយសំណាង ល្អមិនបង្កឱ្យ មានមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុខាងលើ ភាគីទាំងសងខាងបាន ធ្វើការសម្របសម្រួលគ្នា មិនត្រូវទើបសមត្ថកិច្ច មូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញ ចរាចរណ៍ចុះមកធ្វើការ វាស់វែងស្ទូចយករថយន្តទាំ ង២គ្រឿងទៅរក្សាទុក នៅឯការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញរង់ចាំដោះ ស្រាយនៅពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *