សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ បើកវគ្គសិក្សាជូន ដល់សិក្ខាកាម ៣៩១នាក់ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឯក មនោសែន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ បានបើកវគ្គសិក្សា ស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយ ឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារ ព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ជូនដល់សមាជិក សមាជិការបស់ខ្លួន និងសិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន យុវជន យុវនារី ចំនួន ៣៩១នាក់ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ប្រធានសម្ព័ន្ធអង្គការ អភិវឌ្ឍយុវជន កម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ធនធានមនុស្ស ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ដែលបានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌ មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ជូនដល់សិក្ខាកាម ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ក្នុងនាមប្រធាន គណៈអធិបតី ក៏បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ដែលអញ្ជើញចូល រួមឲ្យយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាគ្មិន ធ្វើបទបង្ហាញចែក រំលែកបទពិសោធ និងយកចំណេះ ដឹងដែលទទួលបាន ពីវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹង គុណភាពនិង ការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ក៏ស្នើឲ្យអ្នកសារព័ត៌ មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពី របបសារព័ត៌មាន និងកុំបំពុល សង្គមឲ្យសោះ។

វគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” នេះ មានរយៈពេល ១ថ្ងៃពេញ និងមានការចូល រួមចែករំលែកបទ ពិសោធពីសំណាក់វាគ្មិន ចំនួន ៤រូប រួមមាន ៖ ទី១. លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករង សារព័ត៌មាន ទី២. លោក ប៊ិន ប៊ុណ្ណា និពន្ធនាយកសារ ព័ត៌មានត្រយង លោក រ៉េន រតនៈ នាយករងផ្នែក ព័ត៌មានសន្តិសុខសង្គម នៃសារព័ត៌មានត្រយង និងលោកសាស្ត្រាចារ្យ ស៊ូ តារា ទីប្រឹក្សាច្បាប់ក្រុម ហ៊ុនមេធាវី អឹម អ ធី ។

សូមបញ្ជាក់ថា វគ្គសិក្សានេះរៀបចំដោយ សមាគមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ សហការជាមួយសាកល វិទ្យាល័យធនធានមនុស្ស សារព័ត៌មានត្រយង និងក្រុមហ៊ុនមេធាវី អឹម អ ធី នៅទីតាំងសាកល វិទ្យាល័យធនធានមនុស្ស ។

បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា សមាគមនឹងបន្តបើក វគ្គសិក្សាមួយចំនួន ទៀតជូនដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន យុវនារី ដោយឥតគិតថ្លៃ  ក្រោមការឧបត្ថម្ភ ដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមា គមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ វគ្គពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ច្បាប់ស្តីពីរបប សារព័ត៌មាន ច្បាប់នានា និងជំនាញអភិវឌ្ឍ ធនធានមនុស្ស ផ្សេងៗទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *