លោកឧត្តមសេនីយ៍ទោ សេង ធារិន ជួបសំណេះសំណាល ក្រុមកីឡាករក្បាច់គុន កងពលតូចថ្មើរជើង លេខ៥១ ទៅហ្វឹកហាត់ នៅបរទេសត្រៀម ស៊ីហ្គេម២០២៣..!!!

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការ រង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញ សំណេះសំណាល និងផ្តល់ឪវាទ ដល់ក្រុមកីឡាករ ចំនួន ១១នាក់ របស់អង្គភាពកង ពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ត្រៀមទៅហ្វឹកហាត់ កីឡាក្បាច់គុន នៅ ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ និងវិលត្រឡប់ចួល រួមការប្រកួតដណ្តើម មេដាយស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងវិញ្ញាសារកីឡា បញ្ចាសិលាឆ្នាំ២០២៣ ជាពិសេសចូលរួម ចំណែកផ្សព្វផ្សាយក្បាច់គុន របស់កងយោធ ពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោត សរសើរដល់យោធិន ដែលខិតខំពុះពារ គ្រប់ឧបស័គ្គ ក្នុងការហ្វឹកហាត់ រហូតដល់ទទួលការ ជ្រើសរើសពីសហព័ន្ធ គុនល្បុក្កតោកម្ពុជា ទៅបន្តហ្វឹកហាត់ នៅបរទេស បន្ថែមទៀត ដែលនេះគឺជា ឳកាសមាសសម្រាប់ប្អូនៗ ក្នុងការបញ្ចេញ សមត្ថភាព កសាងស្នាដៃ ជូនអង្គភាព និងជាតិមាតុភូមិ កម្ពុជារបស់យើង ជាពិសេសត្រូវ គោរពរាល់បទបញ្ជាផ្ទៃក្នុង ការណែនាំ និងគោរពច្បាប់ នៅប្រទេសគេឲ្យបានល្អ រក្សាបាននូវសេចក្តីថ្លៃថ្នូ សាកសមជាយោធិន កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ ក៏បានឧត្ថម្ភថវិកា ដល់ក្រុមកីឡាចំនួន១១ នាក់ និងអ្នកគ្រប់គ្រង ចំនួន១នាក់ ក្នុងម្នាក់ទទួល បានថវិកា២០០.០០០រៀលនិងជូនពរឲ្យប្អូន ទាំងគ្នាហ្វឹកហាត់បាន ជោគជ័យទទួលបាន មេដាយគ្រប់ៗគ្នា អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *