នគរបាលស្រុកម៉ាឡៃ បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ ដកហូតវត្ថុតាងសង្ស័យ សារធាតុញៀន ចំនួន៤៦កូនថង់

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងប៉ុស្តិ៍នគរបាល ឃុំតាគង់សហការជា មួយកម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលស្រុកម៉ាឡៃ ចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនបានជន សង្ស័យ១នាក់កាល ពីយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិ ប្រាសាទរ៉ាង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ់ឃាត់ខ្លួន បានមានឈ្មោះហ៊ួរ គឹមហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមានម្សៅក្រាម ពណ៍សរថ្លា សង្ស័យសារធាតុញៀន ចំនួន៤៦កូនថង់។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *