ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញនាំយកអំណោយ សម្តេចតេជោ ជូនដល់កងពលតូចអន្តរាគមន៍លេខ១៤ កងកម្លាំងប្រដាប់អាវុធទិសទី៤!

(ខេត្តពោធិ៍សាត់)៖ កងពលតូច អន្តរាគមន៍លេខ១៤ និងកងកម្លាំងប្រដាប់ អាវុធទាំងពីរប្រភេទ របស់ខេត្តពោធិ៍សាត់ បានទទួលអាវរងា និងសម្ភារៈមួយចំនួន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កង កម្លាំងប្រដាប់អាវុធ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា នៅទីបញ្ជាការកងពល តូចអន្តរាគមន៍លេខ១៤ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ។

ជាមួយនឹងការពាំនាំ ការសួរសុខទុក្ខ និងសេចក្តីនឹករឮក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធ  គ្រប់មុខសញ្ញា ដែលបានលះបង់ កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកប ដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់ តែងតែងបានចុះជួយសង្រ្កោះ ប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ និងក្នុងដំណាក់ ចុងក្រោយនេះកងកម្លាំង ប្រដាប់អាវុធបានក្លាយ ជាកម្លាំងស្នូលមួយយ៉ាង សំខាន់ក្នុងការប្រយុទ្ធ ប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩  ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាង ដាច់ណាត់របស់ ប្រមុខរាជរដ្ឋាភិបាលក្នុងការ គ្រប់គ្រងសភាពការណ៍។

មេបញ្ជាការកងពល ជំនួសមុខឲ្យថ្នាក់ដឹកនាំទិសទី៤ នាយពលទាហាន នាយពលអាវុធហត្ថ និងនាយពលនគរបាល សូមគោរពថ្លែង អំណរអរគុណ យ៉ាង ជ្រាលជ្រៅប៉ផុតចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និច្ចកាល តែងតែគឺតគូរពីសុខទុក្ខ និងសុខមាលភាព កងទ័ពជាប់ជាប្រចាំ។ ប្ដេជ្ញាខិតខំ បំពេញការងារ  យកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចការពារជាតិ មាតុភូមិ ប្ដេជ្ញារក្សាសុខសន្តិភាព ឲ្យបានដាច់ខាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *