ជនសង្ស័យចំនួន ២ជាមុខសញ្ញាឆក់កាបូបប្រជាពលរដ្ឋតាមផ្លូវសាធារណៈត្រូវសមត្ថកិច្ចនគរបាលស្រុកសំពៅលូនឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធី..!!

ខេត្តបាត់ដំបង÷ជនសង្ស័យចំនួនពីរនាក់ជាមុខសញ្ញាឆក់កាបូបតាមដងផ្លូវសាធារណៈត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន  នៅចំណុចក្រុមទី​១៤ភូមិចំបក់ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ននៅននៅថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០​២៣វេលាម៉ោង១២ និង២៥នាទី លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានបានបន្តប្រាប់ឲ្យដឹងថា :ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់កាបូបខាងលើ លោក ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមាធ្វើការ​ស្រាវជ្រាវបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់​ទោស(ឆក់កាបូបប្រាក់) លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការបានបន្តឲ្យដឹងទៀតថា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ÷ ១,ឈ្មោះ ជា ដារ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ ២,ឈ្មោះសន សំរិតភេទប្រុស អាយុ ២​៨ឆ្នាំ អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំជ្រៃ​សីមា ស្រុកសំពៅ​លូន ខេត្តបាត់ដំបង  ដែលពួកគេ​បានធ្វើ​សកម្មភាពជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវខ្មៅ​ឆក់យកកាបូបដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះរេន ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំមានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈ​ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូនៅលើដងផ្លូវឌុបកូន(ក្មេងតូចៗ)បណ្តាលឱ្យដាច់ខ្សែរកាបូបនិងដួលម៉ូតូនៅលើផ្លូវ រងរបួសដាច់រលាត់-ក -ស្មានិងជង្គង់ (របួសស្រាល) តែមិនមានបាត់បង់សម្ភារៈអ្វីនោះទេ សមត្ថកិច្ចបានលោកវរសេនីយ៍ទោ ទឹម វិឆ័យ បានបញ្ជាក់ថាសកម្មភាពនេះកេីតឡេីងកាលពីថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២​០២២វេលាម៉ោង១៩,៥១នាទី​នៅចំ​ណុច​លើដងផ្លូវជាតិ​លលេខ៥៩A ក្រុមទី០៧ភូមិគីឡូ១​៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។ ក្រោយពីការឃាត់ខ្លួនជនសង័្សយខាងលើ កម្លាំងជំនាញដកហូតបានម៉ូតូ ចំនួន០១គ្រឿងម៉ាកវ៉េវ អ៊ី ពណ៌​ខៀវ ខ្មៅ សេរីឆ្នាំ២០២១មាន ស្លាកលេខ បាត់ដំបង 1H-1986 (ក្លែងក្លាយ) ដែលជនសង្ស័យបានជិះធ្វើសក​ម្មភាព បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដេីម្បីសាកសួរនិងរៀបចំកសាងសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បី។អនុវត្តតាមនីតិវិធី ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *