នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកោះកុង

(ខេត្តកោះកុង)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកោះកុង ដោយលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង ត្រូវបានផ្លាស់ប្តូរមុខ តំណែងជាសមាជិកក្រុម ស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ជាមេបញ្ជាការកង ជអាវុធហត្ថខេត្តកោះកុង ជំនួសវិញ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលនៃ គណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតប តាមការអញ្ជើញរបស់កង រាជអាវុធហត្ថខេត្តកោះកុង និង បានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល  ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃ ការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើន ការងារ និងក៏ជាឱកាសនៃ ការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខ តំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ១-  ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ នាយទាហាន ២-  រៀបចំធនធានមនុស្សឱ្យស្របនិង សមត្ថភាពជំនាញ និងនិស្ស័យ ៣-  ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ៤-  ជាការចែករំលែក បទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។

លក្ខខណ្ឌក្នុងការតែងតាំង នាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធាន បណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ ទាមទារនូវលក្ខណ សម្បត្តិគឺ សុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍  ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មារតី ទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្ម តាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាម ផ្លូវតុលាការ  ព្រមទាំងទទួលបាននូវ ការគោរពស្រឡាញ់ ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវ បច្ចេកវិទ្យាព័ត៌មាន។

លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង ដែលបានជួយមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តកោះកុង សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ ចេញប្រកបដោយ កិត្តិយសទៅតាមក្រឹត្យ ក្រមការងារចាត់តាំង ដោយពុំមាន កំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និង សូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទីភារ កិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។

ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាន នូវការតែងតាំងនាថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង គប្បីត្រូវយកចិត្ត ទុកដាក់នូវភារកិច្ច ស្នូលត្រូវយល់ដឹង និង អនុវត្ត ៧ចំណុច រួមមានហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។

ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារ តាមបែបបទរដ្ឋបាល  និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់ កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមាន សណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈ កងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្ត ដោយម៉ឺងម៉ាត់នូវទិស ស្លោកចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប។

You might like

Leave a Reply

Your email address will not be published. Required fields are marked *