សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្ទះមួយខ្នងដល់ ពលរដ្ឋក្រីក្រ១គ្រួសារ និងផ្តល់អណ្ដូង ទឹកស្អាតចំនួន០៣ ដល់ពលរដ្ឋ នៅស្រុកដងទង់ ខេត្តកំពត

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា   ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ  និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា រួមដំណើរជាមួយលោកជំទាវ ហ៊ុន ម៉ាលី និងក្រុមការងារ មនុស្សធម៌មួយចំនួនទៀត បានអញ្ជើញចុះប្រគល់ ផ្ទះទេវតាចំនួន០១ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក ស៊ន ណាក់ និងប្រពន្ធឈ្មោះ យឹម ឆិប រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។

ពួកគាត់ទាំងពីរនាក់ ជាប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត មិនមានទ្រព្យសម្បត្តិអ្វីជាទីពឹង ហើយត្រូវចិញ្ចឹម កូនចំនួន០៣នាក់ ក្នុងបន្ទុកគ្រួសារ។ សូមរំលឹកថា គ្រួសារគាត់ទទួលបាន អំណោយផ្ទះទេវតានា ពេលនេះ ស្របពេល ដែលលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញមកប្រគល់ អណ្ដូងទឹកនៅក្នុងភូមិនេះ កាលពីប៉ុន្មានខែមុន  ហើយបានប្រទះឃើញ ផ្ទះរបស់គាត់មានសភាព ចាស់ធ្លុះធ្លាយ និងជីវភាពខ្វះខាតខ្លាំង។ ដោយសេចក្តីអាណិតអាសូរ លោកជំទាវក៏សម្រេច សាងសង់ផ្ទះទេវតាមួយ ខ្នងជូនដល់គ្រួសារគាត់ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីប្រគល់អំណោយ ផ្ទះនេះផងដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែល បានចូលរួមនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា សម្តេចទាំង២ តែងគិតគូរពីសុខទុក្ខ ដល់ពុកម៉ែ បងប្អូនប្រជាពល រដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយ ផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារ នេះនូវអំណោយសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខដូចជា: -អង្ករ១០០Kg,  ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស,  ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោក យាយចំនួន២កំប្លេរ, ខោអាវលោក តាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល។

បន្ទាប់មកនៅព្រឹក នេះដដែល លោកជំទាវ ក៏បានអញ្ជើញដឹកនាំ ក្រុមការងារប្រគល់អំណោយ អណ្ដូងទឹកស្អាតចំនួន០៣ ដល់ប្រជាពលរដ្ឋក្នុង ស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមាន លេខរៀងពី ១០៥ ដល់១០៧ នេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពល រដ្ឋនៅក្នុងស្រុកដងទង់ ខេត្តកំពតបានប្រើប្រាស់ តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែង តែមានការខ្វះខាតទឹកជាប្រចាំ។

នៅក្នុងពិធីប្រគល់ អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូង ទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យ ផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំ នូវការផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូន ប្រជាពលរដ្ឋទាំង អស់ផងដែរ ជាពិសេសតាមរយៈ ការផ្ដល់អំណោយជា អណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាង សំខាន់ក្នុងការដោះស្រាយ ការលំបាករបស់ ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការ ខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋបាន ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

នាឱកាសនោះ លោកជំទាវក៏បានចែក ជូននូវអំណោយកំដរ ដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតដល់បងប្អូន ប្រជាពលរដ្ឋដែលបាន ចូលរួមអបអរសាទរ នៅក្នុងពិធីប្រគល់អណ្ដូង ទឹកទាំង០៣ទីតាំងក្នុង បរិយាកាសរីករាយបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *