ដោយមានការចង្អុល​បង្ហាញពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹងឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងមួយចំនួន.!!!

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២២ វេលាម៉ោង០៩នឹង៥០នាទីដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់សហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលបន្ទាយដី ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលរបស់ជនសង្ស័យស្ថិតនៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ៖ -ឈ្មោះ ជុះ ឯល ហៅ​ ស្វា​ ភេទប្រុស អាយុ៣៦ឆ្នាំ(ជាមុខសញ្ញាទើបតែចេញពីពន្ធធនាគារ) រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ +វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ទម្ងន់៤.៣៥ក្រាម(ថ្លឹងទាំងសំបកថង់) -ទូរស័ព្ទដៃចំនួន០២គ្រឿង -ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន -ឧបករណ៍ជក់ថ្នាំញៀនចំនួន០១កំប្លេ -ដែកកេះចំនួន០១ -ម៉ូតូចំនួន០១គ្រឿង -លុយខ្មែរក្រដាស២០០៛ចំនួន៧០សន្លឹក។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់បន្តការតាមនីតិវិធីច្បាប់៕ដោយលោកផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *