បុរសជនជាតិចិនម្នាក់ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួននៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ដោយមិនដឹងពីរមូលហេតុ..!!!

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឲ្យដឹងថា នៅម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ (ឆ្នេរអូរឈើទាល) យោងតាមកាម៉េរាសុវត្ថិភាព ជនរងគ្រោះជនជាតិចិន ដែលស្លាប់នេះ គឺ ស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង។ សពជនរងគ្រោះ ឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773 សុពលភាពថ្ងៃទី០៦ សីហា 2023 ។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ច បញ្ជាក់ថា កំពុងបន្តស៊ើបអង្កេត រកមូលហេតុបន្ថែម លើករណីការស្លាប់ របស់ជនរងគ្រោះ ជនជាតិចិនខាងលើនេះ ជាបន្តទៀត។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *