ទណ្ឌិត ចំនួន៥៩នាក់ នាក់ ទទួលបានការ បន្ធោរបន្ថយទោស ពី៣ខែ ដល់៦ខែ និង៩ខែ និងដោះលែង ស្រី១នាក់ក្នុង ឪកាសបុណ្យជាតិធំៗ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងឪកាសពិធី បុណ្យជាតិធំៗក្នុងឆ្នាំ ២០២២ នេះទណ្ឌិត ចំនួន៥៩នាក់ នាក់ជាប់ក្នុង ពន្ធនាគារខេត្ត បន្ទាយមានជ័យ ត្រូវបាន ព្រះមហាក្សត្រ បានធ្វើការបន្ធោរ បន្ថយទោស ពី៣ខែ ដល់៦ខែ ៩ខែ និងដោះលែង ស្រី១នាក់ផុតកំ ណត់ទោស។

ការលើកលែង និងបន្ធោរ បន្ថយទោស នេះដោយមាន ការចូលរួម លោក គឹងវណ្ណ អភិបាលរង ខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ លោកអ៊ុងសុីផាន ឧត្តមអត្ថានុ រក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារ ខេត្តបន្ទយមានជ័យ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើន នាក់ទៀត នៅល្ងាច ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នៅក្នុងសាលប្រជុំ ពន្ធនាគារផ្ទាល់ ស្ថិតក្នុងភូមិទំនុបជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអ៊ុងសុីផាន ឧត្តមអត្ថានុរក្ស ថ្នាក់លេខ២និងជា ប្រធានពន្ធនាគារ ខេត្តបន្ទយមានជ័យ  បានមានប្រសាសន៍ ក្នុងពិធីការលើក លែងទោសដល់ ទណ្ឌិតថា ក្នុងពន្ធគារខេត្ត បន្ទាយមានជ័យ ជនជាប់ឃុំ ជាក់ស្តែងមាន ចំនួនសរុប មានចំនួន១.៧០១ នាក់ក្នុងនោះស្រីមាន ចំនួន១១៧នាក់។

ជនដែលត្រូវ បន្ធបន្ថយទោស ចាប់ពី៣ខែមាន ចំនួន៤៤នាក់ ស្រី៥នាក់ ជនលើកលែង ទោសពី៦ខែមាន ចំនួន១១នាក់ ស្រីគ្មាន បន្ធូបន្ថយទោស ៩ខែមានចំនួន៤នាក់ ស្រីគ្មាន ក្នុងនោះមានការ ដោះលែង១នាក់ ស្រីផុតកំណត់ទោស។

លោកអ៊ុងសុីផាន បានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា នៅក្នុងពន្ធនាគារ មានជនត្រូវចោទ មានចំនួន ២១៩នាក់ស្រី១៨នាក់ ជនជាប់ចោទមាន ចំនួន២៥៩នាក់ ស្រី១៦នាក់ ពិរុទ្ធជនមានចំនួន៨០៦នាក់ ស្រី៥៤នាក់ ទណ្ឌិតមានចំនួន ៤១៧នាក់ ស្រី២៩នាក់ ចាប់ចូលថ្មី មេខ្យល់មាន ចំនួន១១៧នាក់ ស្រី១១នាក់ កុមារតាមម្តាយ មានចំនះន ១៣នាក់ ស្រី៨នាក់ ស្រីមាន ផ្ទៃពោះ១នាក់។ ក្នុងនោះមាន ជនបរទេស ចំនួន៦៤នាក់ ស្រី១២នាក់ ក្នុងនោះមាន ជនជាតិថៃ ៤៨នាក់ ជនជាតិវៀតណាម ៣នាក់ បទល្មើសភាគ ច្រើនគឺគ្រឿងញៀន។

លោកអ៊ុងសុីផាន បានបញ្ជាក់ឲ្យដឹង បន្តទៀតថាពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទី ភារកិច្ចរបស់ខ្លួន ដូចជាការអប់រំកែ ប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ ការរក្សា សន្តិសុខសណ្ដាប់ ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ ធនធានមនុស្ស និងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ ។

ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា អង្គភាពបាន យកចិត្តទុកដាក់ លើគោលនយោបាយ កំណែទម្រង់ ពន្ធនាគារគឺការ អប់រំកែប្រែនិង ស្ដានីតិសម្បទាដល់ ជនជាប់ឃុំដែល មានអប់រំផ្លូវ ចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាព បានយកចិត្តទុកដាក់ ធ្វើការបែងចែក ចំណាច់ថ្នាក់ សន្តិសុខដែលជា មូលដ្ឋានសម្រាប់ ស្មើសុំបន្ធូរបន្ថយនិង លើកលេងទោស ដល់ទណ្ឌិតស្រប តាមនីតិវិធីច្បាប់។

លោកអ៊ុងសុីផានបាន បញ្ជាក់ឲ្យដឹងទៀត ថាជនជាប់ឃុំទាំង អស់ត្រូវបានប្រធាន ពន្ធនាគារ យកចិត្តទុកដាក់ បណ្តុះបណ្តាល វិជ្ជាជីវះជូនដល់ គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុល គ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជា ដើមក្នុងនោះជន ជាប់ឃុំត្រូវបាន បន្ធូបន្ថយទោស លើកលែងទោស ក្នុង១ឆ្នាំមានចំនួន ៣លើក។

ក្នុងនោះលោក គឹង វណ្ណះ បានមានប្រ សាន៍ថាការ បន្ធូបន្ថយដល់ទណ្ឌិត ចំនួន៥៩នាក់ ក្នុងនោះលើក លែងទោសមាន រយះពេល៣ខែ បន្ធូបន្ថយទោស រយះពេល៦ខែ និងបន្ធូបន្ថយ ទោសមាន រយះពេល៩ខែ។

លោកគឹង វណ្ណះ បានធ្វើការផ្តាំផ្ញើរ ដល់អ្នកជាប់ឃុំ ទាំងអស់ក្រោយ ពីស្គាល់រសជាតិជាប់ គុកហើយចេញ មកវិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាច រស់នៅក្នុងសង្គម បានស្រួលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *