ស្ពានឈើ ព្រះពន្លានៅក្នុង សង្កាត់ព្រះពន្លា បំផ្លាញដោយ ទឹកជំនន់ ចាប់ផ្តើមសាងសង់ វិញហើយ ព្រោះសម្តេច តេជោហ៊ុន សែន ផ្តល់អំណោយ

(ខេត្តបន្ទាយមានជ័យ)៖ ស្ពានឈើ ព្រះពន្លានៅក្នុង សង្កាត់ព្រះពន្លា បំផ្លាញដោយ ទឹកជំនន់កន្លង មកនិងចាប់ផ្តើម សាងសង់វិញហើយ ព្រោះសម្តេច តេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃរាជរដ្ឋា ភិបាលកម្ពុជា បានផ្តល់អំណោយ។

នៅល្ងាច ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ២០២២ លោកនាយ ឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ -ប្រធានកងវិស្វកម្ម សម្តេចតេជោ ខេត្តសៀមរាប លោកបាន ចុះពិនិត្យទីតាំង គម្រោងសាង សង់ស្ពាននេះ បានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា សម្តេចតេជោហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃរាជរដ្ឋា ភិបាលកម្ពុជា បានសម្រេច ផ្តល់អំណោយ ឲ្យកសាងស្ពាន បេតុង ព្រះពន្លា នេះឡើងវិញដែល មានបណ្តោយ ១២០ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងស្ទឹងសិរីសោភ័ណ  ព្រោះស្ពាននេះ វាមានសារៈ សំខាន់ណាស់ សំរាប់ប្រជា ពលរដ្ឋធ្វើដំណើរ មាន ភូមិ៤ ភូមិព្រៃឬស្សី ភូមិ៣ និងភូមិចក ភូមិក្បាលស្ពាន ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងចុះពិនិត្យ ទីតាំងគម្រោង សាងសង់ស្ពាន ព្រះពន្លានេះ អមដំណើរដោយ លោកខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកឡុង វុធ អនុប្រធាន មន្ទីររៀបចំដែន ដីនគរោបនីយកម្ម សំណង់និង សូរិយោដីខេត្ត លោកហ៊ឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណ លោកនាង ហាវ អភិបាលរង…និងពលរដ្ឋ ទទួលផលផងដែរ។

លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា លោកឧបនាយក រដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការ ងាររាជរដ្ឋាភិបាល ចុះជួយខេត្ត បន្ទាយមានជ័យ បានស្នើទៅ សម្តេចតេជោ ហើយសម្តេចក៏ ឆ្លើយតបវិញមិញ ថាត្រូវចាប់ផ្តើម សាងសង់ស្ពានមួយ ជាបន្ទាន់ ។

សំណង់ស្ពានបេតុងនេះ នឹងត្រូវសាងសង់ ជំនួសស្ពានឈើចាស់ ទ្រុឌទ្រោមដែល បានបាក់ដួល រលំខូចខាតដោយ ទឹកជំនន់កាល ពីថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០កន្លងមក ។

ការសាង សង់ស្ពាននេះ ជាឆ្លើយតបទាន់ចិត្ត បន្ទាប់ពីព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ពលរដ្ឋនៅ សង្កាត់ព្រះពន្លា និងក្រុងសិរីសោភ័ណ បានសំណូមពរកាល ពីអំឡុងយុទ្ធនា ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលបាន បោះឆ្នោតកាល ពីថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ថ្មីៗ ។

នេះជាការសន្យា ថា នឹងស្ថាបនាស្ពាន បេតុងថ្មីសន្លាង ជូនបងប្អូនប្រជា ពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូន សិស្សានុសិស្ស ទៅសាលារៀន ព្រះសង្ឃនិង ពុទ្ធបរិស័ទធ្វើដំណើរទៅ វត្តអារាមផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *