លោកអ៊ុំរាត្រី បានចូលរួម ធ្វើពិធី ប្រកាស ទទួលស្គាល់ ចៅសង្កាត់ និង សមាជិក ក្រុមប្រឹក្សាសង្កាត់ ព្រះពន្លា ថ្មី ក្នុងអាណត្តិទី៥

(ខេត្តបន្ទាយមានជ័យ)៖ ល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២២នេះ ក្នុងបរិវេណនៃ សង្កាត់ព្រះពន្លា  ស្ថិតក្នុងភូមិ ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លេខ ២៣៩៤ ប្រ.ក ស្តីពីធ្វើការ ទទួលស្គាល់ សមាសភាព ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុម ប្រឹក្សាសង្កាត់ នៃសង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងលទ្ធផល នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រះពន្លា លេខកូត ១០ ០៤២ នៃ ខេត្តបន្ទាយមានជ័យ ទម្រង់បែប បទ ១១១៨ របស់គណៈកម្មាការ បោះឆ្នោត ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ ប្រការ១ ទទួលស្គាល់ សមាសភាព ប្រធានក្រុម ប្រឹក្សាសង្កាត់ និងសមាសជិក ក្រុមប្រឹក្សា សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

១លោក ស្រី ឆាតសុជា ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ព្រះពន្លា ២លោកចាន់សុភាព ជាចៅសង្កាត់រងទី១ និង៣ លោកគីងនីរ៉ូត ជាចៅសង្កាត់រងទី ២។

ចំណែក៨នាក់ទៀតជាសមាជិកក្រុមប្រឹក្សាសង្កាត់ ១/មានឈ្មោះលោកកេងហួត ២/លោកចាន់សាវ៉ាត ៣/ លោកភីសួង ៤/លោកសួនភាង ៥/ លោកប៉ាក់ជាក់៦/លោកនីវណ្ណារ៉ា ៧/ លោកស្រីម៉នថង៨ /លោកវ៉នសាវ៉ៃ។

ប្រធានក្រុម ប្រឹក្សាសង្កាត់ និងសមាសជិក ក្រុមប្រឹក្សា សង្កាត់ព្រះពន្លា ទាំង១១រូបត្រូវ អនុវត្តតាមច្បាប់ រដ្ឋធម្មនុញ្ញ និងលិខិតបទ ដ្ឋានគតិយុត្តនានា ជាធរមាន បទប្បញ្ញទាំង ឡាយណាដែល មានខ្លឹមសារផ្ទុយ និងប្រការនេះត្រូវ ទុកជានិរាករណ៍។ប្រការនេះមាន ប្រសិទ្ធភាពចាប់ពីថ្ងៃ ចុះហត្ថាលេខា នេះតទៅ។

ពិធីនេះមានការ ចូលរួមប្រកាស លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកហឹុលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ អង្គភាពទាំង៣ រដ្ឋបាលក្រុង សិរីសោភ័ណ និងជាពលរដ្ឋជា ច្រើនរយនាក់។

ក្នុងពិធីនេះលោកស្រី ឆាតសុជា ជាចៅសង្កាត់ព្រះពន្លាថ្មី បានឡើងធ្វើការ ប្តេជ្ញាចិត្តថា និងខិតខំគោរព តាមច្បាប់ រដ្ឋធម្មនុញនៃ ព្រះរាជាណា ចក្រកម្ពុជា និងរឹតចំណង សាមគ្គី ផ្ទៃក្នុង របស់ក្រុម ប្រឹក្សាសង្កាត់ ដើម្បីធានាការងារ ឲ្យបានជោគជ័យ និងខិតខំកសាង ខ្លួនឲ្យក្លាយ ទៅជាមនុស្សល្អ ប្រជាពលរដ្ឋ ល្អនិងមានគណ នេយ្យភាពចំពោះ ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ ។

លោកស្រី និងខិតខំលើក កំពស់សហ ប្រតិបត្តិការដើម្បី ផលប្រយោជន៍ សាធារណៈនិងជម្រុញ កិច្ចអភិវឌ្ឍន៍ ភូមិ សង្កាត់ ឲ្យមានការ រីកចំរើនថ្មីៗ បន្ថែមទៀត និងខិតខំសហកាណ៍ គ្នាដើម្បី អនុវត្តតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សា ធារណៈ ធានាសុវត្តិភាព ប្រកបដោយសុខ ខ្សេមក្សាន្ត ជូនដល់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ហើយនិង ខិតខំទំនាក់ទំនង ស្វែងរកដៃគូរ ដើម្បីគៀគររក ប្រភពធនធាន មកអភិវឌ្ឍន៍ក្នុង មូលដ្ឋានហើយ ខិតខំលុបបំបាត់ ភាពអសកម្ម នានាមកបំរើសេវា រដ្ឋបាលសាធារណៈ ឲ្យរហ័យទាន់ ពេលដើម្បីបង្កើន ភាពជឿជាក់និង ភាពកក់ក្តៅជូន ប្រជាពលរដ្ឋជា ម្ចាស់ឆ្នោតជាដើម។

ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការដាស់ តឿនដល់ចៅសង្កាត់ ថ្មីដើម្បីប្រយោជន៍ ប្រជាពលរដ្ឋ និងប្រយោជន៍ សាធារណៈ លោកស្រីត្រូវខិតខំ បំពេញការងារឲ្យ អស់ពីកំលាំងកាយ ចិត្តស្របតាម រដ្ឋធម្មនុញ ច្បាប់លិខិត បទដ្ឋាន គតិយុត្តិជាធមាន ហើយចៅសង្កាត់ និងក្រុមប្រឹក្សសង្កាត់ ព្រះពន្លា ថ្មីនិងមានស្វ័យ ភាពក្នុងការដឹកនាំ គ្រប់គ្រងការអភិវឌ្ឍមូលដ្ឋាន ត្រូវ អនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិត បទដ្ឋាននានាដែល មានជាធរមានជា ពិសេសច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋា បាលសង្កាត់ក្រោយ ពីបានប្រកាសសុពល ភាពចាប់ពីថ្ងៃនេះតទៅ។

ត្រូវអនុម័ត តាមបទបញ្ជារបស់ ក្រសួងមហាផ្ទៃ ចៅសង្កាត់ក្រុម ប្រឹក្សាត្រូវបន្ត និងរក្សាឲ្យបាន នូវវប្បធម៌សាមគ្គី សម្របសម្រួល មិនបែងចែកនិន្នាកា នយោបាយនិងស្ថានភាព ក្នុងសង្គមដោយ ខិតខំលើកកំពស់ ការចូលរួមបំពេញ ការងារជាក្រុមក្នុង ចំណោមសមាជិក ក្រុមប្រឹក្សា សង្កាត់ ទាំងអស់ដើម្បីធ្វើ ជាតំណាងសាមគ្គីភាព ក្នុងចំណោមប្រជាពល រដ្ឋរស់នៅក្នុង សង្កាត់របស់ ខ្លួននិងជំរុញការ អភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរ ឡើងថែមទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *