លោកអ៊ុំរាត្រី ចូលរួមធ្វើពិធីប្រកាស ទទួលស្គាល់ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ កំពង់ស្វាយថ្មី អាណត្តិទី៥ របស់ក្រសួងមហាផ្ទៃ

(ខេត្តបន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លេខ២៣៨៩ ប្រ.ក ស្តីពីការទទួលស្គាល់ សមាសភាព ប្រធានក្រុមប្រឹក្សា សង្កាត់ ចៅសង្កាត់រង និងសមាជិក ក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងលទ្ធផល នៃការបាននិង ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ កំពង់ស្វាយ លេខកូដ ០១.០៣៧ នៃ ខេត្តបន្ទាយមានជ័យ ទម្រង់បែប បទ១១១៨ របស់គណៈ កម្មាកាធិកាបោះ ឆ្នោត ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ ប្រការ១ទទួលស្គាល់ សមាសភាព ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាសជិក ក្រុមប្រឹក្សាសង្កាត់ កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

១លោកសុីហៀក ជាប្រធានក្រុមប្រឹក្សា សង្កាត់ កំពង់ស្វាយ ២/លោកស្រី គីមលីជាចៅសង្កាត់ទី១ ទី៣/លោក អ៊ុចចាន់ឌឿនជា ចៅសង្កាត់រងទី២។

ចំណែក៨នាក់ ទៀតជាក្រុមប្រឹក្សា សង្កាត់១/មានឈ្មោះ កាសឈាវ ២ លោក យឿងវិសាល៣ លោកស៊ីនស៊ីណាត៤/ លោកឯមសុភក្រ្តា៥/ លោកស្រីព្រិញហួត៦/ លោកលាស់សុខ៧/ លោកស្រី រិនវណ្ណី៨ /លោកណាន់បឿន។

ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ជាធរមាន បទប្បញ្ញទាំងឡាយ ណាដែលមាន ខ្លឹមសារ ផ្ទុយនិងប្រការ នេះត្រូវទុកជា និរាករណ៍។

ប្រការនេះមាន ប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថា លេខានេះតទៅ។ពិធីនេះធ្វើនៅព្រឹក ថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការ ចូលរួមប្រកាស លោកអ៊ុរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ និងជាពលរដ្ឋ ជាច្រើនរយនាក់។

ក្នុងនោះ លោកសុីហៀក ជាចៅសង្កាត់ កំពង់ស្វាយថ្មី បានឡើងធ្វើការ ប្តេជ្ញាចិត្តថានិង ខិតខំគោរពតាម ច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណា ចក្រកម្ពុជា និងរឹតចំណង សាមគ្គីផ្ទៃក្នុង របស់ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាការងារ ឲ្យបានជោគជ័យ និងខិតខំកសាង ខ្លួនឲ្យក្លាយទៅជា មនុស្សល្អ ប្រជាពលរដ្ឋល្អ និងមានគណនេយ្យ ភាពចំពោះក្រុម ប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ លោកនិងខិត ខំលើកកំពស់ សហប្រតបត្តិការ ដើម្បីផលប្រយោជន៍ សាធារណៈនិង ជម្រុញកិច្ច អភិវឌ្ឍន៍ ភូមិ សង្កាត់ឲ្យមាន ការរីកចំរើនថ្មីៗ បន្ថែមទៀតនិង ខិតខំសហកាណ៍ គ្នាដើម្បី អនុវត្តតាមគោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សា ធារណៈធានា សុវត្តិភាព ប្រកបដោយសុខ ខ្សេមក្សាន្ត ជូនដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន ហើយនិងខិត ខំទំនាក់ទំនងស្វែង រកដៃគូរដើម្បីគៀគរ រកប្រភពធនធាន មកអភិវឌ្ឍន៍ក្នុង មូលដ្ឋានហើយ ខិតខំលុបបំបាត់ភាព អសកម្មនានាមក បំរើសេវារដ្ឋបាល សាធារណៈឲ្យរហ័យ ទាន់ពេលដើម្បី បង្កើនភាពជឿ ជាក់និងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋជាម្ចាស់ ឆ្នោតជាដើម។

ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការដាស់តឿន ដល់ចៅសង្កាត់ថ្មី ដើម្បីប្រយោជន៍ ប្រជាពលរដ្ឋ និងប្រយោជន៍ សាធារណៈលោកត្រូវ ខិតខំបំពេញការងារ ឲ្យអស់ពីកំលាំងកាយ ចិត្តស្របតាម រដ្ឋធម្មនុញ ច្បាប់លិខិត បទដ្ឋានគតិយុត្តិ ជាធមានហើយ ចៅសង្កាត់ និងក្រុមប្រឹក្ស សង្កាត់កាត់ កំពង់ស្វាយ ថ្មីនិងមានស្វ័យភាពក្នុ ងការដឹកនាំ គ្រប់គ្រងការ អភិវឌ្ឍមូលដ្ឋាន ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិត បទដ្ឋាននានាដែល មានជាធរមានជា ពិសេសច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋាបាលសង្កាត់ ក្រោយពីបានប្រកាស សុពលភាពចាប់ពីថ្ងៃ នេះតទៅ។

ត្រូវអនុម័ត តាមបទបញ្ជា របស់ក្រសួងមហាផ្ទៃ ចៅសង្កាត់ក្រុម ប្រឹក្សាត្រូវបន្តនិង រក្សាឲ្យបាននូវវប្ប ធម៌សាមគ្គីសម្រប សម្រួលមិនបែង ចែកនិន្នាកា នយោបាយនិង ស្ថានភាពក្នុង សង្គមដោយខិត ខំលើកកំពស់ ការចូលរួមបំ ពេញការងារជា ក្រុមក្នុងចំណោម សមាជិកក្រុម ប្រឹក្សា សង្កាត់ ទាំងអស់ដើម្បី ធ្វើជាតំណាង សាមគ្គីភាពក្នុង ចំណោមប្រជាពល រដ្ឋរស់នៅក្នុង សង្កាត់របស់ ខ្លួននិងជំរុញការ អភិវឌ្ឍមូលដ្ឋានឲ្យ កាន់តែប្រសើរឡើង ថែមទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *