ទីតាំង បើកលេង ល្បែងស៊ីសង ជល់មាន់ តាមទូរស្សន៍ និងយូគី ខុសច្បាប់កំពុង បង្កអហានិភ័យ ដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

(ខេត្តកំពត)៖ ទីតាំង បើកលេង ល្បែងស៊ីសង ប្រភេទ យូគី និងជល់មាន់ តាមទូរសស្សន៍ គ្រប់ប្រភេទ ខុសច្បាប់ ដ៏ធំ កំពុង់បង្កអហានិភ័យ ដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដោយសា តែលេងម្តងៗ ស៊ីសងចាក់លុយរាប់ លានរៀល ដែលស្ថិតក្នុង ភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតបែ ជាអាជ្ញាធរមាន សមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប នោះ ទេសង្ស័យជា ឆ្នាំងបាយលោក មេៗថ្នាក់លើ ។

តាមប្រភព ពលរដ្ឋអោយ ដឹងថា ទីតាំងបើក លេងល្បែងយូគី និងជល់មាន់ តាមទូរទស្សន៍ អន ឡាញ ស៊ីសងចាក់ លុយរាប់លានរៀល ក្នុងមួយក្តាៗ នោះគឺក្នុងភូមិ សាស្ដ្រ ភូមិចង្ហោន ជាប់ស្ពានក្ដាត ដែលកំពុង ដំណើរការ លេងយ៉ាងរលូន មិនរំខានដល់ សមត្ថកិច្ចឡើយ ធ្វើឲ្យ ពលរដ្ឋ ជិតខាង ទីតាំងខាងលើ ថាប្រហែលជា « ម្ចាស់ ទីតាំង សែនព្រេន ម្ចាស់ ទឹកម្ចាស់ដី ត្រូវហើយ មើលទៅបានជា មានចំណាត់ចុះបង្ក្រាប ពីអាជ្ញាធរពាក់ ព័ន្ធក្នុងមូលដ្ឋាន» ។

តាម ប្រភពពី ប្រជាពលរដ្ឋជាច្រើន បានឲ្យដឹងថា អ្នកបើកល្បែងយូគី មកពីភូមិត្រពាំងអំពៅ ហើយជួលផ្ទះ ឈ្មោះ តាកៅ និងប្រពន្ធឈ្មោះស្រីដា ហៅម៉ែអាឆាយ ក្នុង១ខែប្រហែល ពី៥០០ ទៅ១០០០ដុល្លារ ដើម្បីបើកយូគី និងជល់មាន់ តាមទូរទស្សន៍ ឲ្យអ្នក ញៀនល្បែងលេង យ៉ាងគគ្រឹកគគ្រេង ដោយគ្មានសមត្ថកិច្ច ណាមកបង្ក្រាបឡើយ ។

តាមការឲ្យដឹងពី លោក ភី ឌក នាយប៉ុស្ដិ៍រដ្ឋបាល សង្កាត់ព្រែកត្នោត បានឱ្យដឹងថា វង់ល្បែង នេះ លោកមិនហ៊ាន ទៅបង្ក្រាប ទេព្រោះខ្លាច ថ្នាក់លើ ចឹង មានការ អីសុំ ទៅសួរលោក អធិការ ក្រុងបូកគោទៅ ។

ប្រជាពលរដ្ឋ សង្ឃឹមថា ទីតាំងល្បែង ខុសច្បាប់ ខាងលើនេះ លោក ព្រាប សាមិត្ត អធិការ  នគរបាល ក្រុងបូកគោ ប្រហែលជាមាន សមត្ថភាពចុះបង្ក្រាប ទីតាំងខាងបាន។ ចៀសវាងការ រិះគន់ការដាក់ សង្ស័យពីបងប្អូន ប្រជាពលរដ្ឋក្នុង មូលដ្ឋានថាលោក អធិការប្រហែល ជាមាន ការឃុបឃិត បើកភ្លើងខៀវឲ្យ គ្នាជាប្រព័ន្ឋដើម្បី ទទួលលាភសក្ការៈ។

ពលរដ្ឋស្នើសុំ លោក ម៉ៅ ធនិន អភិបាលខេត្ត កំពតនិងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត មេត្តាចាត់មន្ត្រីជំ នាញចុះពិនិត្យនិង តាមដានស្រាវជ្រាវ ធ្វើការបង្ក្រាបផង និងដើម្បីចូល រួមបញ្ជៀសអំពើរ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋានដូចជា លួច-ឆក់-ប្លន់-ហិង្សាក្នុងគ្រួសារ ជាដើម ព្រោះល្បែងជា ដើមចោទនៃ ការបង្ករបង្កើត បទល្មើស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *