ធំក្លិនបណ្តើរៗហើយ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ល្បីគាបយកលុយ ពីអ្នកដំណើរ បានរាប់ម៉ឺនដុល្លារ ក្នុង១ថ្ងៃៗ!

(ខេត្តស្វាយរៀង)៖ អ្នកដំណើរជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋខ្មែរ ដែលត្រូវទៅពិនិត្យសុខភាព និង ព្យាបាលជំងឺនៅ ”ក្រុងហូជីមិញ” ប្រទេសវៀតណាម ។ បានរអ៊ូរទាំពី ការធ្វើដំណើរ ទៅមក ដោយឆ្លងកាត់ តាមច្រកទ្វារ ព្រំដែនអន្ត រជាតិបាវិត ។ គឺត្រូវចំណាយប្រាក់  អស់ច្រើន រាប់១០០$ (ដុល្លារ)ក្នុងម្នាក់ៗ ពីលើតម្លៃប្រាក់ ឈ្នួលរថយន្ត សម្រាប់អ្នក អត់មាន លិខិតឆ្លង ដែន(ប៉ាស្ព័រ)។
មិនតែប៉ុណ្ណោះ សូម្បីអ្នកមានលិខិត ឆ្លងដែន(ប៉ាស្ព័រ) ក៍ត្រូវចំណាយ លើសេវា បោះត្រា ពេលចេញ ទៅ២០$ មកវិញ២០$ ពីលើតម្លៃ ប្រាក់ឈ្នួល រថយន្តជាក់ស្ដែងៈទៀតផង។

ករណីនេះលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិបាវិត មិនអាចសុំ ការអត្ថា ធិប្បាយបានទេ។

ជាក់ស្ដែង អ្នកបើករថយន្ត ស៊ីរ៉ែនពេទ្យ បានអះអាងថាៈ ជារៀងរាល់លើក ខ្លួនដឹកភ្ញៀវ ពីកម្ពុជាទៅ ក្រុងហូជីមិញ ប្រទេសវៀតណាម។ គឺយកប្រាក់ ឈ្នួលថ្លៃឡាន ក្នុងម្នាក់ៗ ១០០$ ក្នុងនោះអ្នក អត់លិខិតឆ្លងដែន (ប៉ាស្ព័រ) ។ ត្រូវបង់ចំនួន១០០$ បន្ថែមទៀត ពីលើតម្លៃ ឈ្នួលរថយន្ត សម្រាប់យក មករត់ការ បង់ជូននគរបាល ច្រកទ្វារព្រំដែន អន្តរជាតិបាវិត ក្រោមការ គ្រប់គ្រង របស់លោក ខាត់ សារ័ត្ន អញ្ចឹងសរុបទាំង ទៅវៀតណាម និងត្រឡប់មក ខ្មែរវិញ ក្នុងម្នាក់ៗ អស់៤០០$។

ទន្ទឹមនិងនោះ អ្នកបើករថយន្ត តាកស៊ី កម្ពុជា ដោយសាងបន្តគ្នា ជាមួយរថយន្តតាក ស៊ីវៀតណាម ។ បានលើកឡើងថា ជារៀងរាល់លើកពួក ខ្លួនដឹកភ្ញៀវពីកម្ពុជា ទៅ”ក្រុងហូជីមិញ”។
គឺបាន កំណត់យកថ្លៃ ពីភ្ញៀវ ក្នុងម្នាក់ៗ ៥០$ សម្រាប់អ្នកមាន (ប៉ាស្ព័រ) ពេលចេញទៅវៀតណាម ១ជើង លុះត្រឡប់មកវិញ៥០$ទៀត។

អ្នករត់តាកស៊ីបន្តថា ជាក់ស្ដែងថ្លៃឈ្នួល រថយន្តទាំងខាង ខ្មែរនិងវៀតណាម អស់ម្នាក់ៗ២៥$ទេ។ រីឯ២៥$ទៀត សម្រាប់យកទៅ រត់ការបង់លុយ ឱ្យនគរបាលច្រកទ្វារ ព្រំដែនបាវិត។

ក្នុងនោះបើ អ្នកអត់មាន (ប៉ាស្ព័រ) ខ្លួននិង កំណត់យកចំនួន ១២៥$ ក្នុងម្នាក់ៗ សម្រាប់មួយជើង លុះពេលត្រ ឡប់មកវិញ យក១២៥$ទៀត។

អ្នករត់តាកស៊ី ការកំណត់យកលុយ ពីភ្ញៀវច្រើនបែបនេះ គឺមិនមែនដោយ សារថ្លៃឈ្នួលរថយន្តទេ។
ពោលគឺៈ ខ្លួនត្រូវរត់ការ បង់លុយឱ្យ នគរបាលព្រំដែន ទាំងខាង កម្ពុជា-និងវៀតណាម ។
ដែលនៅ ប្រចាំច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត អស់ចំនួន១០០$ ក្នុងភ្ញៀវម្នាក់ៗ លុះមកវិញបង់១០០$ ទៀតក្នុងម្នាក់ៗទៀត។

ចំណែកបុគ្គលិក ”រថយន្តក្រុង” ឯនេះបានបញ្ជាក់ថាៈ ប្រាក់ឈ្នួលសម្រាប់ ក្រុមហ៊ុនខ្លួន ដែលដឹកភ្ញៀវ ពីភ្នំពេញទៅ ”ក្រុងហូជីមិញ” គឺក្នុងម្នាក់ៗ ចំនួន១៥$ទេ ។
ប៉ុន្តែក្រុម ហ៊ុនត្រូវលក់ សំបុត្រឱ្យភ្ញៀវ រហូតដល់ ៣៥$ក្នុងម្នាក់ ដោយ២០$ សម្រាប់រត់ការ បង់ឱ្យនគរបាល ច្រកទ្វារព្រំដែនបាវិត។
បុគ្គលិក ដដែលបន្តថាៈ អ្នកអត់(ប៉ាស្ព័រ) ទៅក្រុងហូជីមិញ អស់៧៥$ មកវិញអស់ ៧៥$ទៀត ខណៈ តម្លៃឈ្នួលរថយន្ត ត្រឹមតែ១ជើង ១៥$ប៉ុណ្ណោះ។

ជាក់ស្ដែងៈ ក្នុងមួយថ្ងៃៗ មានអ្នកដំណើរ រាប់ពាន់នាក់ ដែលត្រូវធ្វើដំណើរ ចេញចូលឆ្លង ដែន ទៅមក ប្រទេសវៀតណាម តាមច្រកទ្វារ ព្រំដែនអន្តរ ជាតិបាវិត ។ ជាហេតុនាំឱ្យលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិមួយនេះ អាចប្រព្រឹត្តអំពើ ពុករលួយ  គាបយកលុយ ពីការធ្វើដំណើរ បានរាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីបែងចែក បក្ខពួកខ្លួន។

រាល់ការចោទ ប្រកាន់ទាំងនេះ នៅរសៀលថ្ងៃទី ០៣កក្កដាឆ្នាំ២០២២នេះ សារព័ត៌មានយើ មិនអាចសុំការ បកស្រាយ ពីលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរ ជាតិបាវិតបានទេ។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន យើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀង រាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិត នៅលេខក្រោយទៀត!។

ទោះជាយ៉ាង ណាក៍ដោយៈ ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេស អ្នកជំងឺដែល ត្រូវទៅព្យាបាលនៅ ក្រុងហូជូមិញ ប្រទេសវៀតណាម ។

ប្រជាពលរដ្ឋ សុំស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាពិចារណាឡើងវិញ ចំពោះសកម្មភាព របស់លោក ខាត់ សារ័ត្ន រួមនិងមន្ត្រីក្រោមឱវាទ ដែលកំពុងប្រព្រឹត្ត អំពើពុករលួយ គាបយកលុយពីការ ធ្វើដំណើរ បណ្ដាលឲ្យ ជះឥទ្ធិពលអាក្រក់ ប៉ះពាល់សតិ អារម្មណ៍ភ្ញៀវជាខ្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *