មេប៉ុស្តិ៍ការពារព្រំដែនគីឡូ៩ បើកភ្លើងខៀវ អោយឈ្មួញនាំទំនិញចូល ប្រទេសថៃទាំងយប់តាម ច្រកល្បៀងគេសង្ស័យថា ជាទំនិញខុសច្បាប់…!

(ខេត្តបាត់ដំបង)៖ រថយន្តធុនធំ មួយគ្រឿងបាន ដឹកទំនិញមកដល់ ព្រំដែននិងបាន អោយកម្មករ ជញ្ជូនចូល ទៅប្រទេសថៃ ទាំងយប់គេសង្ស័យ ថាជាទំនិញខុសច្បាប់ ក្រោមការបើកភ្លើង ខៀវពីសមត្ថកិច្ច វរៈសេនាតូចការ ពារព្រំដែនគោក លេខ៨១៧និងកម្លាំង យោធាដែល ប្រចាំការនៅព្រំដែន ទើបមានការ ចូលបាន រលូនបែបនេះ។

សកម្មភាពខាងលើនេះ បានកើតកាល ពីយប់ថ្ងៃទី០២ខែ កក្កដាឆ្នាំ២០២២ វេលាម៉ោង ១៩និ៤៥នាទី នៅចំណុចច្រក ល្បៀងប៉ុស្តិ៍ការពារ ព្រំដែនគីឡូ៩ ក្រោមការគ្រប់គ្រង ដោយលោក អនុសេនីយ៍ឯក ភុន ហៀង ស្ថិតក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា រថយន្តធំៗដែលបើក ឈប់នៅព្រំដែន កម្ពុជាថៃហើយ អោយក្រុមកម្មករ ជញ្ជូនទំនិញចូលទៅ ប្រទេសថៃទាំងយប់នោះ មានចំនួនមួយគ្រឿង ហើយក៏គ្មានមន្ត្រី ជំនាញណាមកពិនិត្យ មើលដែលធ្វើអោយ កម្មករជញ្ចូន ចូលថៃដោយយ៉ាងរលូន។

ប្រភពដោយដោយ ឡែកមួយទៀតបាន អោយដឹងថារថយន្ត ដឹកទំនិញធុនធំ មួយគ្រឿងនេះនិង មានកម្មករសម្រុក ជញ្ចូនទំនិញចូលទៅ ប្រទេសថៃទាំងយប់ ទំនងជាទំនិញ ខុសច្បាប់ហើយ និងគេចព័ន្ធគយទៀត ទើបមេប៉ុស្តិ៍ការពារ ព្រំដែនគីឡូ៩ និងមន្ត្រីយោធាឈរ ជើងនៅព្រំដែនបាន សម្រេចអោយជញ្ជូនចូ លថៃទាំងយប់ ហើយប្រហែលជា មានការបើកភ្លើងខៀវ ពីលោកវរសេនីយ៍ឯក ម៉ុង ស៊ី មេបញ្ជាការវរសេនា តូចការពារព្រំដែក គោកលេខ៨១៧ទើប លោកអនុ សេនីយ៍ឯក ភុន ហៀង នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគីឡូ៩ ហ៊ានសហការ ជាមួយកម្លាំងយោធាការ ពារព្រំដែនបើកអោយ រថយន្តធុនធំមួយ គ្រឿងនេះនាំទំនិញ ចូលព្រំដែននិង ជញ្ជូនចូលប្រទេសថៃ ដោយរលូន គេពុំឃើញមានមន្ត្រី ជំនាញណាចុះពិនិត្យ អោយបាន ត្រឹមត្រូវឡើយ។

ជុំវិញរយន្តធុនធំមួយ គ្រឿងដឹកទំនិញនិង អោយកម្មករជញ្ជូន ចូលប្រទេសថៃ តាមច្រកល្បៀង ទាំងយប់ខាងលើនេះ អង្គភាពសារព័ត៌មាន យើងរងចាំការបំភ្លឺពី មន្ត្រីពាក់ព័ន្ធរាល ម៉ោងធ្វើការរឺតាម រយៈលេខទូរស័ព្ទ ០១២​ ៣៣៩ ២៤៤ រឺ ០៩៧ ៦៦៩ ៤៧៧៦ សូមអរគុណ ៕  ហាមចម្លង រក្សាសិទ្ធដោយ អង្គភាពប្រម៉ាញ់ជាដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *