មន្ត្រីយោធាពាក់ ស័ក្តិប្រាំ ម្នាក់ឈ្មោះ អ៊ុត រាជ្យ ដែលជាសាក្សី ក្នុងកិច្ចសន្យា ព្រមព្រៀងសងលុយ កន្ទុយលេខឆ្នោត វៀតណាមខុសច្បាប់ ប្រមានប្តឹង អ្នកសារព័ត៌មានវិញ

(ភ្នំពេញ)៖ មន្ត្រីយោធា ពាក់សក្ដិប្រាំ ម្នាក់ដែលមានឈ្មោះ អ៊ុត រាជ្យ ត្រូវជាប្តីអ្នក ទទួលកត់កន្ទុយលេខ ឆ្នោតវៀតណាម ខុសច្បាប់ បាន ប្រមានប្តឹងអ្នក សារព័ត៌មាន ទៅតាមផ្លូវច្បាប់ បើមិនព្រមផ្សាយបំភ្លឺលាងសំអាតភាពកខ្វក់ដែលខ្លួនបានចេញមុខ ធ្វើជាសាក្សីសងលុយ ថ្លៃត្រូវឆ្នោតចំនួន ៨លាន ៨០មុឺន រៀល (៨៨០០០០០៛)។

នេះបើយោងតាម លិខិតបំភ្លឺ ដែល ទើបតែបែកធ្លាយ ថ្មីៗ តាមបណ្តាញប្រព័ន្ធ តេលេក្រាម  telegram និងសារវីដេអូឡាយ តាមប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក បានបញ្ជាក់ ឲ្យដឹងថា លោកមន្ត្រីយោធា ពាក់ស័ក្តិប្រាំ ឈ្មោះ អ៊ុត រាជ្យ និងប្រពន្ធ ឈ្មោះ ឆឹង អែម ដែលជាអ្នក ទទួលកត់កន្ទុយលេខ ឆ្នោតវៀតណាម ខុសច្បាប់ បានប្រមាន កប់កប់មាត់ មកកាន់សារព័ត៌មាន ដែលបាន ផ្សព្វផ្សាយរឿង កខ្វក់របស់ខ្លួន ពាក់ព័ន្ធទៅនឹង ករណីលួចលាក់ កត់កន្ទុយលេខ ឆ្នោតវៀតណាម ខុសច្បាប់ ឲ្យទៅជនរង គ្រោះឈ្មោះ អេង មួយណាក់ កាលពី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។

«ដោយក្នុងលិខិតបំភ្លឺ និងសារវីដេអូឡាយ បានបញ្ជាក់ថា លោក អ៊ុត រាជ្យ មន្ត្រីយោធាស័ក្តិប្រាំ មិនមានអ្វីពាក់ព័ន្ធ ជាមួយ បទល្មើសឆ្នោត វៀតណាម ដែលប្រពន្ធរបស់ ខ្លួនបានប្រព្រឹត្ត នោះទេ ដោយរូបលោកគិត តែពីបម្រើការងារ រាជការ និងស្តាប់តាមការ ណែនាំរបស់ថ្នាក់ ដឹកនាំក្នុងកិច្ចការងារ»។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានពល រដ្ឋម្នាក់អះអាង ថាជាជនរងគ្រោះឈ្មោះ អេង មួយណាក់ ដែលជាអ្នក ចាក់កន្ទុយលេខ ឆ្នោតវៀតណាម បានត្អូញត្អែរ ប្រាប់សារព័ត៌មាន យើងថា លោកស្រី ឆឹង អែម អាយុ៤២ឆ្នាំ មានមុខរបរ អ៊ុត សក់ យីហោ «ប្រ៊ីតធី សាឡន» Pretty Saloon និងជាអ្នកទទួលកត់ កន្ទុយលេខវៀតណាម ស្ថិតនៅភូមិព្រៃ ព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មិនព្រមសងលុយគាត់ ថ្លៃចាក់ឆ្នោតត្រូវ។

ជនរងគ្រោះរូប នេះបានបញ្ជាក់ ដោយលើកឡើង ទៀតថា «ឈ្មោះ ឆឹង អែម ដែលជាអ្នក ទទួលកត់កន្ទុយ លេខ រូបនេះ មិនត្រឹមតែ មិនព្រមសងលុយ នោះទេ ថែមទាំងស្រែក ដោយអួតអាងថា «ទៅប្តឹងដល់ណា ក៏ប្តឹងចុះគាត់មិន ខ្លាចនោះទេ ព្រោះគាត់មានប្តី ជាទាហាន ស័ក្តិបួន ស័ក្តិប្រាំ»។

គ្រានោះផងដែរ ក្រុមការងារសារ ព័ត៌មានយើង បានព្យាយាមទំនាក់ ទំនងខលទៅ ឈ្មោះ ឆឹង អែម អ្នកកត់កន្ទុយ លេខឆ្នោតវៀតណាម ខុសច្បាប់ដើម្បី សុំការបំភ្លឺ តែឈ្មោះ ឆឹង អែម អ្នកលក់ឆ្នោតវៀត ណាមខុសច្បាប់ រូបនេះ មិនហ៊ានបំភ្លឺនោះទេ ដោយឲ្យខលទៅ លេខទូរស័ព្ទ 098414444 ។ ឈ្មោះ ឆឹង អែម អ្នកកត់កន្ទុយ លេខឆ្នោតវៀតណាម ខុសច្បាប់ រូបនេះ បានបញ្ជាក់ប្រាប់ សារព័ត៌មានយើងថា បើចង់ដឹង រឿងនិងច្បាស់ឲ្យ ខលទៅលេខទូរស័ព្ទ និងទៅ ប្រាកដ ជាដឹងច្បាស់ហើយ។

ភ្លាមនោះផង ដែរក្រុមការងារ សារព័ត៌មានយើង ក៏បានទំនាក់ទំនង ទៅលេខទូរស័ព្ទ 098 414444  របស់លោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ ត្រូវជាប្តីរបស់ឈ្មោះ ឆឹង អែម អ្នកទទួលកត់ កន្ទុយលេខ ឆ្នោតវៀតណាម ខុសច្បាប់ បានបំភ្លឺដោយលើក ឡើងកាន់ជើងប្រពន្ធ របស់ខ្លួនថា «ប្រពន្ធរបស់ លោកមិនមែន ជាអ្នកលក់ឆ្នោតទេ គឺជាអ្នកចាក់ឆ្នោ តដូចគេដូចឯង»។  ចំណែកឯកិច្ច សន្យាព្រមព្រៀង សងប្រាក់ គឺទាល់តែរក មេឆ្នោតឲ្យឃើញ ទើបមានលុយសង។

ដោយក្រុមការ ងារសារព័ត៌មាន យើង មានវិជ្ជាជីវៈត្រឹមត្រូវ ប្រកបដោយ ក្រមសីលធម៌ ក៏បានពិនិត្យមើល លើកិច្ចសន្យាព្រម ព្រៀងសងប្រាក់ យ៉ាងម៉ត់ចត់ ក៏សង្កេតឃើញថា ឈ្មោះ ឆឹង អែម គឺបានទទួលស្គាល់ ថាខ្លួនពិតជាអ្នកទទួល កត់កន្ទុយលេខឆ្នោត វៀតណាម ពិតប្រាកដមែន ថែមទាំងមាន ប្តីជាមន្ត្រីស័ក្តិប្រាំ ព្រមផ្តិតមេដៃធ្វើ ជាសាក្សី ក្នុងកិច្ចសន្យាសង ប្រាក់ទៀតផង។

ហេតុដូច្នេះការ លើកឡើងរបស់ លោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ ត្រូវជាប្តី អ្នកកត់កន្ទុយ លេខឆ្នោតវៀតណាម ខុសច្បាប់ ឈ្មោះ ឆឹង អែម ហាក់ដូចជាផ្ទុយ ពីកិច្ចសន្យាព្រមព្រៀង សងប្រាក់ ដែលមានទាំង រូបលោកជាសាក្សី ពោលគឺ៖ កាន់ជើងប្រពន្ធ ខ្លួនឯងទាំងបំពាន។

ក្នុងករណីនេះជន រងគ្រោះក៏បាន បញ្ជាក់ពីជំហរ របស់ខ្លួន ដោយអះអាងថា «ខ្លួនចាក់កន្ទុយ លេខឆ្នោតវៀតណាម ពីឈ្មោះ ឆឹង អែម ដូច្នេះហើយការស៊ី សងទូទាត់លុយ គឺដឹងតែស៊ី សងពីឈ្មោះ ឆឹង អែម ចំពោះមេណា មេណីទៀតនោះ គឺគាត់អត់ដឹងទេ ដឹងតែស៊ីសង ទូទាត់លុយពីឈ្មោះ ឆឹង អែម ដែលជាអ្នកទទួល កត់ឆ្នោតពីរូបគាត់»។

ជនរងគ្រោះដែល ចាក់ឆ្នោតត្រូវ ហើយបែរជាគេមិន សងលុយឈ្មោះ អេង មួយណាក់ សូមសំណូមពរ ទទូចស្នើសុំដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ជាន់ថ្នា ក់សូមមេត្តាជួយ អន្តរាគមន៍ករណី ខាងលើនេះជូនដល់ រូបគាត់ដែលជា ជនរងគ្រោះផង ជាពិសេសស្នើសុំ ដល់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ហើយនិងលោក ម៉ន វុធី អធិការ នគរបាលខណ្ឌ ពោធិ៍សែនជ័យ សូមមេត្តាជួយរក យុត្តិធម៌ជូនរូប គាត់ផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *