សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អាជ្ញាធរមិនចាត់វិធានការបង្ក្រាប!!!

(ខេត្តកំពង់ចាម)៖ បើយោងតាមសេចក្តី រាយការណ៍ពី ប្រជាពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វណ្ណ បាននិងកំពុងបើក សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ខុសច្បាប់ មានទីតាំង សម្រាប់ប្ដូរលេង ដល់ទៅ ៣កន្លែងឯនោះ នៅក្នុងទឹកដីឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា៖ មេល្បែងឈ្មោះ វណ្ណ មិនបានឈប់ លេងនោះទេ! ដោយគ្រាន់ តែប្ដូរទីតាំង ពីភូមិមួយទៅ ទីតាំងភូមិមួយទៀត ចល័តចុះឡើង តែប៉ុណ្ណោះ នៅក្នុងទឹកដីឃុំ ព្រែកកក់នេះ ដើម្បីជាការបំភាន់ភ្នែ កអ្នកសារព័ត៌មាន ក៏ដូចជាអាជ្ញាធរ ដោយទីតាំងទាំង បីនេះមាន៖
( ទី១) នៅក្នុងភូមិគីឡូបី ឃុំព្រែកកក់, (ទី២) ក្នុងភូមិអណ្ដូងស្វាយ ឃុំព្រែកកក់, និង(ទី៣)ក្នុងភូមិភ្នំព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ និងបានគៀងគរក្រុម អ្នកញៀនល្បែង ឲ្យចូលទៅលេង គគ្រឹកគគ្រេងយ៉ាង អនាធិបតេយ្យ ជារៀងរាល់ថ្ងៃ អាជ្ញាធរមាន សមត្ថកិច្ចក្នុងមូល ដ្ឋាន ហាក់ដូច បានរក្សាភាព ស្ងៀមស្ងាត់ មិនធ្វើការ បង្ក្រាបឡើយ!។

យោងតាមសម្ដី ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងមូលដ្ឋានម្តុំទីតាំង ល្បែងស៊ីសងខាងលើ បាន លើកឡើងថា៖ បើគ្មានការបើកដៃ ពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះ ប្រហែលបុគ្គល ឈ្មោះ វណ្ណ ម្នាក់នេះ មិនអាចបើក ល្បែងស៊ីសងខុស ច្បាប់ក្នុងទិកដី ឃុំព្រែកកក់ តាមអំពើចិត្ត បែបនេះបានឡើយ។ តើ លោក ឯម វឌ្ឍនា អធិការនគរបាល ស្រុកស្ទឹងត្រង់ ដឹងដែររឺទេ ចំពោះបញ្ហានេះ?។

ប្រជាពលរដ្ឋបាន សម្ដែងការព្រួយ បារម្ភយ៉ាងខ្លាំង ជុំវិញករណី ល្បែងស៊ីសង ដែលមាននៅ ក្នុងមូលដ្ឋានរបស់ ពួកគាត់ ព្រោះថាល្បែង គឺជាដើមចម បង្ករឲ្យមានបទ ល្មើសផ្សេងៗ ដូចជា  ករណីចោរកម្ម និងហឹង្សាជាដើម៘

ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវ នាវដល់លោក ឯម វឌ្ឍនា អធិការនគរបាល ស្រុកស្ទឹងត្រង់ ជួយចុះត្រួតពិនិត្យ ក៏ដូចជា មានវិធានការបង្ក្រាប ទីតាំងល្បែងស៊ីសង ខាងលើនេះផង និងសូមស្នើដល់លោក ឧត្ដមសេនីយទោ ឯម កុសល្យ ស្នងការនគរបាល ខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម មេត្តាចាត់កម្លាំង ជំនាញចុះទ្រួតពិនិត និងមានវិធាន ការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ នៅក្នុងទីតាំងដូច បានរៀបរាប់ខាងលើនេះ ផងទាន។

ដើម្បីឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជ រដ្ឋាភិបាល ដែលបានដាក់ចេញ ដោយក្រសួងមហាផ្ទៃ ក៏ដូចជា ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់  សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *