កម្លាំងសមត្ថកិច្ចចំរុះបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យកមកអនុវត្តតាមនីតិវិធី..!!!

ភ្នំពេញ ៖ នៅថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២២ វេលាម៉ោង​ប្រមាណ ១៦:០០នាទី​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វេីរដ្ឋបាលនៅចំណុចវិហារឯករង្សី ស្ថិតនៅ​ភូមិ១​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។

ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *