លោក នូ និច នាយប៉ុស្តិ៍ នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាច ប្រមូលលុយតាម របៀបពុករលួយ អាងខ្នងលោក ម៉ុន​​ មាគា៍ ស្នងការនគរ បាលខេត្តត្បូងឃ្មុំ?

(ខេត្តត្បូងឃ្មុំ)៖ ប្រភពស្និទ្ធនឹងលោក នូ និច បានឲ្យដឹងថា ការដែលលោក នូ​ និច អាចប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន គឺដោយសារមានការរួមដៃពីសំណាក់ប្រធានស្នាក់ការច្រកដូនរ័ត្ន និងពីសំណាក់ប្រធានការិយាល័យគយប្រចាំច្រកដូនរ័ត្ន ផងដែរ។

បើគ្មានការ ឃុបឃិតជាប្រព័ន្ធ ទេនោះគឺលោក នូ និច នាយប៉ុស្តិ៍នគរបាល ច្រកដូនរ័ត្ន មិនអាច ប្រព្រឹត្តអំពើពុក រលួយតាមអំពើ ចិត្តបានទេ។

ក្រុមឈ្មួញ និងអាជីវករនាំចូល ទំនិញពីស្រុកយួន តាមច្រកដូនរ័ត្ន បានឲ្យដឹងថា បើទោះបីពួក គេនាំចូលទំនិញ បង់ពន្ធគយត្រឹមត្រូវ ក៏ចៀសមិនផុតពីបង់លុ យលើតុក្រោមតុតាម ការកំណត់របស់លោក នូ និច នោះដែរ។

តាមប្រភពពី មន្រ្តីពាក់ព័ន្ធ នៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះ លោក នូ និច នាយប៉ុស្តិ៍នគរបាល ច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាច ប្រមូលលុយ តាមរបៀបពុករលួយ ដោយគ្មានញញើត អ្វីទាំងអស់។

ក្រុមឈ្មួញដែល នាំចូលទំនិញពីស្រុក យួនតាមច្រកដូនរ័ត្ន ក៏ដូចជាក្រុមឈ្មួញ និងអាជីវកម្មនាំចេញជ័រ កៅស៊ូស្អុយ អុស ធ្យូង និងកសិផលផ្សេងៗ តាមច្រកដូនរ័ត្ន គឺជាប្រភពចំណូល ដ៏សំខាន់ របស់លោក នូ និច នាយប៉ុស្តិ៍ នគរបាលច្រកដូនរ័ត្ន ដែលមានខ្នង បង្អែករឹងមាំ។

ចំណែកលោក ម៉ុន​​ មាគា៍ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ  អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាព ស្ងៀមស្ងាត់ ទុកឲ្យលោក នូ និច ធ្វើអ្វីៗតាម អំពើចិត្ត។

មន្រ្តីនៅច្រកដូនរ័ត្ន បានបញ្ជាក់ថា ក្រុមឈ្មួញ និងអាជីវករដែល នាំចេញជ័រកៅ ស៊ូស្អុយ​ នាំចេញឈើ អុស​ធ្យូង និងកសិផលផ្សេងៗ ទៅស្រុកយួន តាមច្រកដូនរ័ត្ន គឺជាប្រភពចំណូលដ៏ ធំរបស់លោក នូ និច ព្រោះគ្មានឈ្មួញ ណាអាចរំលងលោក នូ និច បានទេ។

ទន្ទឹមនឹងនេះឈ្មួញ ដែលនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីស្រុកយួន ក៏ដូចជាការនាំចូល មាន់ត្រី បន្លែ ផ្លែឈើ ដូង ទុរេន សាវម៉ាវ ជាដើម ក៏ជាប្រភពចំណូល របស់លោក នូ និច ដែលកំពុង តែល្បីល្បាញខាង ពុករលួយផងដែរ។

ដូច្នេះថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ ព្រោះអំពើពុក រលួយរបស់លោក នូ និច នាយប៉ុស្តិ៍ នគរបាលច្រកដូនរ័ត្ន និងសមត្ថកិច្ចពាក់ ព័ន្ធប្រចាំច្រកនេះត្រូវ បានលាតត្រដាង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *