កុមារាប្រុស ស្រីចំនួន២នាក់បងប្អូនបានលង់ទឹក ស្លាប់ យ៉ាងអាណោចអធម

(បាត់ដំបង)÷ថ្ងៃអង្គារ៍ ០១កើត ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា គ.ស ២០២២។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ១៩:២០នាទីយប់ ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលង់ទឹក កើតឡើងចំនួន បណ្តាលឲ្យស្លាប់ក្មេង០២នាក់៖ ១-ឈ្មោះ ចាន់ ចាវមាន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

២-ឈ្មោះ ចាន់ចននី ភេទប្រុស អាយុ១០ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា÷កុមារា ប្រុស ស្រីទាំងពីរនាក់អ្នកខាងលើពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន មូលហេតុ: ចុះលេងទឹកក៏លង់តែម្តង។ក្រោយពីធ្វើកុសលវិច័យរួចសពត្រូវបានសមត្ថកិច្ច បានប្រគល់ជូន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ លោកសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *