កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ប្រវែង ៣២សង់ទីម៉ែត ចំនួន០១ដើម ករណីហិង្សាដោយចេតនា !!!

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ប្រវែង ៣២សង់ទីម៉ែត ចំនួន០១ដើម ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្តុំផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈោ្មះ ណា បូរ៉ា ហៅម៉ី ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកកូន កាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះ ជៀម ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសចំទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងចំខ្នងដៃខាងស្តាំ មានហូរ ឈាមច្រើនបណ្តាលឲ្យសន្លប់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាននាំជនបង្កយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ បានផឹកស្រាស្រវឹង មកអុកឡុកនៅកន្លែងរបស់ខ្លួននៅម្ដុំផ្សាររ៉ា ពេលនោះបុរសម្នាក់នោះបានយកស្បែកជើង និងកៅអីបម្រុងវាយរូបខ្លួន ខ្លួនក៏បានគេចផុត ហើយខ្លួនក៏ដកកូនកាំបិតពីក្នុងកាបូបដើម្បីគំរាមកុំឱ្យបុរសខាងលើ វាយមកលើរូបខ្លួនក៏មានការប្រតាយប្រតប់គ្នា ទើបបណ្តាលឱ្យបុរសនោះរងរបួសដោយកាំបិតចំទ្រូង ហើយបុរសនោះស្រវ៉ាចាប់ទាញយកកាំបិតពីដៃរបស់ខ្លួន បណ្តាលឱ្យម៉ុតដៃបុរសនោះបន្ថែមទៀត ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *