សមត្ថកិច្ចនគរបាលខេត្ត ក្រុង សហការគ្នាចុះប្រតិបត្តិការបង្ក្រាបកឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ រួមទាំងវត្ថុតាងសង្ស័យជាសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង!!!

 

ខេត្តកំពង់ឆ្នាំង ជនសង្ស័យ ប្រុសស្រីចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់រួមនឹងវត្ថុតាង មួយចំនួន ដោយចោទប្រកាន់ ពីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។ ក្នុងកិច្ចប្រតិបត្តិការ បានធ្វើឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុច ភូមិសន្ទូច.ឃុំស្រែថ្មី .ស្រុករលាប្អៀរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា៖ ដោយទទួលសេចក្តីរាយការពីប្រជាពលរដ្ឋល្អ ស្តីពីករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឲ្យសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលមូលដ្ឋាន ព្រមទាំងមាន ការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការ និងធ្វើការឆែកឆេ នៅ ក្នុងភូមិសាស្រ្ត ដែលសង្ស័យតាមសេចក្តីរាយការណ៍ខាងលើ។

ជាលទ្ឋផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានដកហូតនូវវត្ថុតាង រួមមានថ្នាំញៀនមួយចំនួន ,ទូរស័ព្ទដៃ២គ្រឿង.ជញ្ជីថ្លឹងថ្នាំ១.កាំភ្លើងកែឆ្នៃ១ដើម.ដាវ៤ដើមប្រដាប់សម្រាប់ប្រើគ្រឿង ញៀននិងសម្ភារវិចខ្ចប់មួយចំនួនទៀត។ ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា៖ ជនសង្ស័យទាំង៧នាក់មាន៖ ១-ឈ្មោះ ស៊ិនសម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ -២.ឈ្មោះ ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ -៣ ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ -៤ ឈ្មោះ ចន ថន ភេទប្រុសអាយុ ២១ ឆ្នាំ, -៥ស៊ុន សុខចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ -៦.ឈ្មោះ សែល រតនា ភេទស្រី អាយុ ២៥ ឆ្នាំ, +និង៧ ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។

បច្ចុប្បន្ន÷ជនសង្ស័យទាំង ៧ នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងនឹងបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ឆ្នាំង តាមនិតិវិធី ៕ដោយ លោកផាន់ប៊ុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *