សមត្ថកិច្ចនគរបាលខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់តាមសាដីកាករណីឆបោក និងបទកាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត!!!

សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនសង្ស័យឈ្មោះ ឡាយ លើយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ករណី ឆបោក និង បទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា៖ យោងតាមដីកាសម្រេចអោយបើកការស៊េីបអង្កេតបឋមលេខ៣០៤អយក/២២ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ របស់លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងដីកាបញ្ជាអោយចូលខ្លួនលេខ៤២៦ អយឃ/២២ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី វ៉ា សក្តា ។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានឲ្យដឹងថា៖ នៅក្នុងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានឈ្មោះ ឡាយ លើយ ភេទប្រុស និងឈ្មោះ វន លីហូវ ភេទប្រុស បានមកនិយាយអះអាងជាមួយនិងដើមបណ្តឹងឈ្មោះ សំ សោម ថាពួកគេអាចរៀបចំដីមកជនរងគ្រោះចំនួន ០៩ហិចតា សម្រាប់សាងសង់ និងធ្វើផ្ទះលំហែកាយស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដោយក្នុងមួយហិចតាតម្លៃ ១៥០០០ដុល្លារ ។ ដោយមានការជឿជាក់និងទុកចិត្តឈ្មោះ សំ សោម បានប្រគល់និងផ្ទេរប្រាក់ជាបន្តបន្ទាប់ទៅអោយឈ្មោះ វន លីហូវ និងឈ្មោះ ឡាយ លើយ ចំនួន ១៧៦០០ដុល្លារ ដេីម្បីរៀបចំដីសាងសង់របងនិងធ្វើបន្ទប់ទឹក។ បន្ទាប់ពីអ្នកទាំងពីរបានទទួលប្រាក់រួចហើយរូបគេបានគេចខ្លួនបាត់រហូត។ ជាក់ស្តែងក្នុងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានអនុវត្តដីកាបញ្ជាអោយចូលខ្លួនឈ្មោះ ឡាយ លើយ យកមកសួរនាំ ហើយរូបគេបានសារភាពថារូបខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន។ ក្នុងពេលសមត្ថកិច្ចចុះអនុវត្តដីកា ក៏បានរកឃេីញ និងដកហូតអាវុធខ្លីម៉ាក GW១២៤៥ផលិតឆ្នាំ១៩៦៦ ប្រទេសសហរដ្ឋអាមេរិច និងគ្រាប់ចំនួន ០២គ្រាប់ ហើយជនល្មេីសបានឆ្លើយថារើសបាននៅរោងចាំចំការនៅភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *