មេឈ្មួញបំផ្លាញ ព្រៃឈើជាស្រ្តី ឈ្មោះ ហមផល្លា និង មានឈ្មួយឈ្មោះ លោក ម៉ៅ ! កំពុងសម្រុកដឹក ឈើចេញអំពី សិប្បកម្មនានា នៅក្នុងស្រុក ត្បែងមានជ័យ យកទៅលក់បន្ត នៅក្នុងទីផ្សារដ៏ សែនងងិត.!

(ខេត្តព្រះវិហារ)៖ បទល្មើសដឹកជញ្ជូន ឈើខុសច្បាប់ ចេញអំពី សិប្បកម្មនានានៅ ក្នុងស្រុកត្បែង មានជ័យ ដែលមានម្ចាស់ ជាច្រើននាក់ឈ្មោះ ជាងមៅ ២ ជាងថន ៣ជាង ជាងគង់ ៤  ជាងហច៥ជាង ផាន ៦ជាងអាត ៧ជាហេង ៨ជាងសឿន ៩ជាងតឿ ១០ជាងមឿន ដោយមានមេឈ្មួញ ជាច្រើនកំពុងធ្វើ ចរាចរណ៍ យ៉ាងគឃ្លើន។

ប្រភព បានលើកឡើង មេឈ្មួញជើង ខ្លាំងជាងស្ត្រី ឈ្មោះហម ផល្លា  នឹងឈ្មួញមឈ្មោះ ម៉ៅ ! និងក្រុមឈ្មួញជាច្រើន នាក់ទៀត បានដឹកជញ្ជូន ឈើតាមរថយន្ត សាំងយ៉ុងជាងច្រើន គ្រឿងបានធ្វើសកម្មភាដោយ មិនញញើត សមត្ថកិច្ចនោះឡើយ ប្រភពច្បាស់ ការណ៍មួយបាន បន្តឲ្យដឹងថា៖ មេឈ្មួញដ៍ល្បីល្បាញ ខាងដឹកជញ្ជូនឈើ ខុសច្បាប់ជាច្រើនរូបនេះ គេសង្ស័យថាមាន អ្នកនៅពីក្រោយខ្នង ដ៍រឹងមាំ ក្នុងខេត្ត ព្រះវិហារ ហើយគេ បានអះអាងថា៖ មិនខ្លាចសមត្ថកិច្ច ពាក់ព័ន្ធណានោះទេ។

ដោយឡែកមន្ត្រី ពាក់ពន្ធ័ក្នុង ខេត្តព្រះវិហារ ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត គឺមិនទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើនេះទេ បើទោះបីមានស្នាក់ ការប្រចាំជាច្រើន តាមដងផ្លូវ ជាក់ស្តែង  សកម្មភាពដឹកជញ្ជូន ឈើរបស់មេឈ្មួញ ឈ្មោះហម ផល្លា និង ឈ្មោះ លោកម៉ៅ ! បានធ្វើចរាចរណ៍ ដឹកជញ្ជូនឈើ ចេញអំពី ភូមិពោធិ៍ ស្រុកត្បែងមានជ័យ  តាមរថយន្តសាំយ៉ុង ហូតមកដល់ ស្រុករវៀង ឆ្ពោះទៅខេត្ត កំពង់ធំបានដោយរលូន!។

មន្ត្រីអង្គការ ក្រៅពីរដ្ឋភិបាល បានសម្ដែងសេចក្ដី ព្រួយបារម្ភថា ព្រៃឈើដែលនៅ សេសសល់តាមបណ្តា ស្រុកនានាក្នុង ខេត្តព្រះវិហារ ចៀសមិនផុតពី សេចក្ដីវិនាសសាប សូន្យក្នុងពេលឆាប់ៗ ខាងមុខនេះជាមិន ខានឡើយនិងខក ចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរពាក់ ពន្ធ័ក្នុងខេត្តព្រះវិហារ មិនអើពើទៅលើ បទល្មើសដែលបាន កើតឡើងជាបន្តបន្ទាប់ ។

ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងខេត្ត ព្រះវិហារបានសំណូម ពរដល់ឯកឧត្តម ប្រាក់ សុវណ្ណាន !  អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ មេត្តាចាត់វិធាន ការចំពោះឈ្មួញដែល កំពុងធ្វើសកម្មភាព និង មានអ្នកនៅក្រោយខ្នង ដ៍រឹងមាំចាំជួយជ្រុំជ្រេង មេឈ្មួញហមផល្លា នឹងឈ្មួញឈ្មោះ ម៉ៅខាងលើដើម្បី អោយទាល់បាន ជាក់ជាមិនខាន!៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *