ទីតាំងល្បែង ស៊ីសងខុសច្បាប់ ក្នុងខណ្ឌទួលគោក នៅតែអាចបើក ដំណើរការបាន ដោយរលូន ខណៈសមត្ថកិច្ច មូលដ្ឋានសម្ងំស្ងៀម

(ភ្នំពេញ)៖ ទីតាំងល្បែងស៊ី សងខុសច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង» ស្ថិតនៅសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅតែអាចបើក ដំណើរការបាន ដោយរលូន ខណៈសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូល ដ្ឋានសម្ងំស្ងៀម! នេះហាក់ដូច ជាបណ្តែតបណ្ដោយ ខ្លាំងមែនទែន។

ពាក់ព័ន្ធទៅទីតាំង ល្បែងស៊ីសង ខុសច្បាប់មួយកន្លែង ក្រុមការងារអ្នក សារព័ត៌មានយើង ខលរាយការណ៍ ដល់លោក សុខ ហេង អធិការនគរបាល ខណ្ឌទួលគោក ស្នើសុំឱ្យមានការ បង្រា្កបជារើយៗ  ប៉ុន្តែលោក អធិការរូបនេះមិន ឃើញមានវិធានការ បង្ក្រាបនោះទេ នេះហាក់ដូចជា មានការលាក់ បាំងខ្លាំងមែនទែន។

ចំណែកឯលោក ជា ពិសី អភិបាល ខណ្ឌទួលគោក ខាងសារព័ត៌មាន យើងមិនអាចទំនាក់ ទំនងបានទេ ព្រោះ ទូរស័ព្ទខលចូលគ្មាន សេវាស្ដាប់មិនច្បាស់។

ពលរដ្ឋស្នើដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការន គរបាលជាតិ និងជាស្នងការនគរបាលរា ជធានីភ្នំពេញ សូមឯកឧត្តម មេត្តាជួយចាត់ សមត្ថកិច្ច ជំនាញចុះបង្ក្រាប ទីតាំងល្បែង ស៊ីសងខាង លើនេះផងទាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *