សមត្ថកិច្ច នគរបាល ក្រុងសៀមរាប ឃាត់ខ្លួន ក្រោយរៀប គម្រោង អះអាងខ្លួន ថាជា ឯកឧត្តម ឬ ឧកញ៉ា យកម៉ាស៊ីន ភ្លើងលក់

(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាន ក្រុងសៀមរាបបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋ។

ជសង្ស័យទាំង ៥ន​ាក់មាន : ១. ឈ្មោះ សុះ សាលី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ យោធាព្យួឈ្មោះនៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
៣. ឈ្មោះ ទីន លី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូ មិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅ បច្ចុប្បន្ននៅភូមិច្រាំង ចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ ។
៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល។
៥. ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិត ប្រាកដមានស្រុកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី មានករណីឆបោក ( រៀបគម្រោង និងអះអាងខ្លួន ថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ ) នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជន សង្ស័យចំនួន ០៥នាក់ ជិះរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២R-៤១៧៩ បានចូលទៅ ផ្ទះជនរងគ្រោះ ឈ្មោះ រឹត សា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិកើត ហើយប្រាប់ជនរង គ្រោះថាខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដែលមិត្តភ័ក្កឲ្យ ដោយតម្លៃដើម ១២០០ដុល្លារ ហើយចង់លក់ យកលុយទិញស្រាផឹក ដោយប្រាប់ជន រងគ្រោះទៀតថា បើទិញពួកខ្លួន លក់តែតម្លៃ ៧០០ដុល្លារទេ ។

ពេលនោះជនរងគ្រោះ មិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ៤០០ដុល្លារ តែជនរងគ្រោះ នៅតែមិនទិញ ។ បន្ទាប់មកជន សង្ស័យបានលួង លោមជនរងគ្រោះ ដោយបក្ខពួកបាន នាំជនរងគ្រោះទៅ យកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំ ជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យ ម្នាក់ទៀតបានប្រាប់ ទៅប្អូនប្រុសជន រងគ្រោះថា (បងឯងខ្វះលុយអោយ ថែមស្រាបៀ ចំនួន១៥កេះ )ហើយប្អូនជនរងគ្រោះ ក៏ជួយលើកដាក់ រថយន្តជនសង្ស័យ ។ ក្រោយពីធ្វើសកម្មភាព ហើយជនសង្ស័យ បាននាំគ្នាបើក រថយន្តគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលពាក្យ បណ្តឹងជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ និងស្វែងរកជន សង្ស័យនិងរថយន្ត ជនសង្ស័យ ដោយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបំរ៉ុង ធ្វើសកម្មភាពបោក ប្រាស់ប្រជាពលរដ្ឋ ដោយលក់ម៉ាស៊ីន ភ្លើងទៀតនៅផ្សារកន្រ្តក ក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ត្រូវសមត្ថកិច្ច ប្រទះឃើញ ស្រាប់តែក្រុមជន សង្ស័យបានបើក រថយន្តគេចខ្លួន រហូតដល់ចំណុចខាង លិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ បានទាំង០៥នាក់ ខាងលើមកសួរនាំ ហើយយកមកសួរនាំ ។
យោងតាមចម្លើយ សារភាពរបស់ ជនសង្ស័យ  ០១. ជនសង្ស័យឈ្មោះ សុះ លី បានឆ្លើយសារភាព ថា ខ្លួនបានប្រាប់ បក្ខពួកអោយហៅ ខ្លួនថាឯកឧត្តម ឬឧកញ៉ា ដើម្បីអោយការ លក់ម៉ាស៊ីនភ្លើង មានភាពរលូន និងមានចាត់តាំង បក្ខពួកជាអង្គអក្ស ហើយនៅថ្ងៃកើត ហេតុខ្លួនពិតជាបាន ប្រាប់ទៅជនរងគ្រោះ​ថាខ្លួនមានងារ ជាឯកឧត្តម និងមានម៉ាស៊ីនភ្លើងលក់ តម្លៃដើម ១២០០ដុល្លារ ហើយចង់លក់ យកលុយទិញស្រាផឹក ដោយប្រាប់ជន រងគ្រោះទៀតថា បើទិញ ពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ពេលនោះជនរង គ្រោះបដិសេធ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ ៤០០ដុល្លារ តែជនរងគ្រោះនៅ តែបដិសេធមិនទិញ បន្ទាប់មកខ្លួនពិតបាន លួងលោមជនរងគ្រោះ ហើយអោយបក្ខ ពួកបាននាំជន រងគ្រោះទៅយកប្រាក់ បានចំនួន២៧០ដុល្លារ ក្នុងពេលដែរនាំ ជនរងគ្រោះទៅយកប្រាក់ ក្រុមខ្លួនបាន ប្រាប់ទៅប្អូនប្រុស ជនរងគ្រោះថា( បងឯងខ្វះលុយអោយ ថែមស្រាបៀ ចំនួន១៥កេះ )ប្រាកដមែន រីឯប្រាក់ដែលពី ការបោកប្រាស់លក់ ម៉ាស៊ីនភ្លើង ខ្លួនជាអ្នកបែង ចែកចំណែក។

២. ជនសង្ស័យឈ្មោះ មឿន សារ៉ាវី បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ សុះ លី អោយធ្វើជាអង្គរក្ស និងពេលលើក ម៉ាស៊ីនភ្លើងលក់ ព្រមទាំងអោយពាក់ ឯកសណ្ឋានយោធា លក់ម៉ាស៊ីនភ្លើង ក្នុងការលក់ ម៉ាស៊ីនភ្លើងដាច់ ខ្លួនក៏ទទួលបាន ចំណែកផងដែរ។

៣. ជនសង្ស័យឈ្មោះ ទីន លី បានឆ្លើយសារភាព ថាខ្លួនត្រូវបានឈ្មោះ សុះ លី នាំមករកស៊ីជាមួយ ដោយខ្លួនជាអ្នកបើកឡាន ដើម្បីលក់ម៉ាស៊ីនភ្លើង និងចុះអមពេលឈ្មោះ សុះ លី ចុះទៅលក់ ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីន ភ្លើងដាច់ខ្លួនក៏ទទួល បានចំណែកផងដែរ។

៤. ជនសង្ស័យឈ្មោះ ឈុន សុជា ហៅហ៊ុយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូល រួមធ្វើសកម្មភាព ជាមួយបក្ខ ពួកដោយខ្លួន ត្រូវឈ្មោះ សុះ លី អោយធ្វើជាអង្គរក្ស និងហៅឈ្មោះ សុះ លី ថាឯកឧត្តម ឬឧកញ៉ា ពេលលក់ម៉ាស៊ីន ហើយខ្លួនពិតជា បានប្រាប់ទៅប្អូន ជនរងគ្រោះថា ការលក់ម៉ាស៊ីនភ្លើងនេះ គឺខ្វះប្រាក់ និងអោយប្អូន ជនរងគ្រោះជួយ លើកស្រាបៀ ដាក់រថយន្ត ក្នុងការលក់ ម៉ាស៊ីនភ្លើងដាច់ខ្លួនក៏ ទទួលបាន ចំណែកផងដែរ។

៥.ជនសង្ស័យឈ្មោះ ស្មាន ស្មាអែល បានឆ្លើយសារភាព ដូចជនសង្ស័យ ឈ្មោះឈុន សុជា ហៅហ៊ុយ ដែរ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន រថយន្តចំនួន ០១គ្រឿង ម៉ាស៊ីនភ្លើងក្រុមជន សង្ស័យចំនួន ០១គ្រឿង និងម៉ាស៊ីនភ្លើងដែល ជនសង្ស័យលក់ អោយជនរងគ្រោះចំនួន ០១គ្រឿង ។

បច្ចុប្បន្នជន សង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដេីម្បីអនុវត្ត តាមនីតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *