សមត្ថកិច្ចនគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយកមកអនុវត្តតាមនីតិវិធីច្បាប់!!!

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ(សាតគឹមសាន) ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ថាននគរបាលស្រុកកំរៀងចុះប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយកមកអនុវត្តតាមនីតិវិធីច្បាប់នៅថ្ងៃសៅរ៍ ត្រូវនឹងទី ១១ខែមិថុនាឆ្នាំ២០២២វេ​លាម៉ោង១១​នឹ​ង០០​នាទី និងបាន ឃាត់ខ្លួនជនសង្ស័យ១.នាក់ ឈ្មោះ-គ្រី សុភ​ក្រ្ត ភេទប្រុ​សអាយុ ៣៤ឆ្នាំរស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង មុខរបរ មិនពិត​ប្រាក​ដ មកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដេីម្បីធ្វេីការសាកសួរ​ ស្រាវជ្រា។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពី​ថ្ងៃទី៦​ ខែ​ មិថុនា​ ឆ្នាំ​២០២​២​ វេលាម៉ោ​ង​២៣និង៣០នាទីនៅចំណុចក្រុមទី​១០ភូមិ អូរដាលើឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់​ដំ​បង មានករណីធ្វើឱ្យខូចខាតដោយចេតនាមួយបានកើត​ឡើងដែលករណីនេះប្រព្រឹត្តដោយជន​សង្ស័យមិនស្គាល់អត្តសញ្ញាណ​បានធ្វេីសកម្មភា​ព​ដុតបំផ្លាញតូបលក់ដូររបស់ ឈ្មោះ-អេង ណាន​ ភេទប្រុសអាយុ ៤៤ឆ្នាំរស់នៅភូមិអូរដាលើឃុំបឹង​រាំងស្រុកកំរៀងខេត្តបាត់ដំបង​។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់​ពា​ក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ទើបលោកវរសេនីយ៍ទោ វេរគឹមចត់ អធិការ បានបញ្ជាឱ្យកម្លាំងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទេីបសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃា​ត់​ខ្លួនតែម្តង។ ករណីខាងលើនេះបច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ថាននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕ដោយ លោក សឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *