ក្មេងស្ទាវខឹងសង្សារបែកចិត្ត ទៅរករឿងសង្សារហើយមិនជួបក៏ក្រពុលមុខ រួចហើយ ឃើញតែជនជាតិចិនដើរកាត់មុខ បានប្រើអំពើហិង្សាកាប់ទៅលើជនជាតិចិនលេង ពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះបានសម្រេច!!

បន្ទាយមានជ័យ: ដោយអនុវត្តយ៉ាងយកចិត្តទុកដាក់តាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោយពីបានទទួលពត៌មានពីប្រជាពលរដ្ឋមានហិង្សាចំនួន២ករណីមានដូចខាងក្រោម៖

-ករណីទី១ ៖នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣១ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យ នគររាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។ ក្រោយពេលកើតហេតុរួចជនបង្ករបានកិច្ចខ្លួនរត់បាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិចពេទ្យ នគររាជ ។ -ករណីទី២៖នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣២ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស លើស្មាផ្នែកខាងស្ដាំ។

ក្រោយពេលកើតហេតុរួចជនបង្ករបានគេចខ្លួនបាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ បន្ទាប់ពីបានទទួលពត៌មានភ្លាមលោកវរសេនីយ៍ ឯក សៅសាវឿន បានដឹកនាំកម្លាំងផ្ទាល់ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី។

លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង១៥នាទី កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានដកហូតបានាម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស-ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ជនសង្ស័យពីរនាក់មាន ទី១ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ទី២ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិនខាងលើពិតប្រាកដមែន។ បច្ចុប្បន្ន÷កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ដោយលោកសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *