សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកំរៀងស្រាវជ្រាវឃាត់ខ្លួន មុខសញ្ញាជនសង្ស័យលួចកាច់សោរម៉ូតូចំនួន២នាក់!!

ខេត្តបាត់ដំបង ៖លោកវរសេនីយ៍ទោ ហេងបារាំងអធិការនគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកំរៀងស្រាវជ្រាវឃាត់ខ្លួន មុខសញ្ញាជនសង្ស័យលួចកាច់សោរម៉ូតូចំនួន២នាក់

កាលពីថ្ងៃ​ សុក្រ​ ត្រូវនឹង​នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ១០ និង ០០នាទី នៅ​ ចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរម៉ូតូ ) កើតឡើងចំនួន ០១លើក ដែល​បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ ភេទប្រុស ជិះម៉ូតូម៉ាក ឃ្លិច (click) ពណ៌ស មិនស្គាល់ស្លាកលេខ បានធ្វើ​សកម្មភាព លួចកាច់សោរម៉ូតូ របស់ ជនរងគ្រោះ​ឈ្មោះ សន សែន ភេទប្រុស អាយុ​៥៦​ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងខណៈ​ដែលជនរងគ្រោះទុកម៉ូតូនៅក្បែរផ្លូវ​ ហេីយចូលទៅក្នុងព្រៃនៅទីនោះ។ ម៉ូតូបាត់បង់ម៉ាក Hzonda dream ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយ​មាន​ជ័យ1O- 2423 ។

ពេលធ្វើសកម្មភាពរួច ជន​សង្ស័យ​បាន គេចខ្លួន​បាត់តែម្តង ហេីយនៅក្រោយ​កេីតហេតុជនរងគ្រោះបានប្តឹងពីករ​ណីនេះមកសមត្ថកិច្ចនគរ​បាល​ ហេីយរហូតដល់វេលាម៉ោង ១៤និង​២០នា​ទី ថ្ងៃខែឆ្នាំ ដដែលនៅចំណុចភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោកឧត្តម​សេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍​ទោ​ ហេង​ បា​រាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹកនាំ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលភ្នំព្រឹក នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជា​មួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែល​មានលោក​វរសេនីយ៍ទោ​ វេ​ គឹមចត់​ ជាអធិការនគរបាលស្រុក​ ស្រាវជ្រាវនិងឃាត់ខ្លួនជន​សង្ស័យចំនួន ០២នាក់ជាមុខសញ្ញាខាងលេីនោះគឺ៖ ១-ឈ្មោះ ម៉ុន មាយ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ២-ឈ្មោះ ហេង ចាន់ធី ហៅ ង៉ោល ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិសាមសិប ឃុំ តាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ -សមត្ថកិច្ចដកហូតបាន៖ – ម៉ូតូម៉ាក Hzonda dream ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ1O- 2423 (ជាម៉ូតូ របស់ជនរងគ្រោះ ) – ម៉ូតូ មួយគ្រឿងម៉ាក Honda click ពណ៌ស សេរីឆ្នាំ 2022 ពាក់ស្លាកលេខ បាត់ដំបង 1AN-6296 (ជាម៉ូតូរបស់ ជនសង្ស័យជាធ្វើសកម្មភាព) -ទូរស័ព្ទដៃ ០១គ្រឿង( ចាស់) បច្ចុប្បន្ន÷ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញនគរបាលស្រុកភ្នំព្រឹករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *