សមត្ថកិច្ចនគរបាលចុះស្រាវជ្រាវឃាត់ខ្លួនអ្នកលក់ដាវសាម៉ូរ៉ៃតាមបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដកហូតដាវ១៩០ដើម រួចបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធី!!!

(ភ្នំពេញ)៖ អ្នកលក់ដាវសាម៉ូរ៉ៃតាមបណ្ដាញហ្វេសប៊ុកម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

យោងតាមប្រភពឲ្យដឹងថា: ជនសង្ស័យជាអ្នកលក់ដាវសាម៉ូរ៉ៃឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចនិយាយថា កម្លាំងនគរបាលបានចាប់ខ្លួនបុរសខាងលើ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសាក្សីឲ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria

ក្នុង ១ដើមតម្លៃ ៥០ដុល្លារ ហើយឲ្យអតិថិជនដែលចង់ទិញដាវសាំម៉ូរ៉ៃអាចទំនាក់ទំនងតាមទូរសព្ទ័ដៃលេខផ្ទាល់ខ្លួនបាន។ មន្រ្តីជំនាញបានបន្តទៀតថាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ ជនសង្ស័យបានយកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជន នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ដែលស្ថិតនៅផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងចាប់យកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រចំនួន ០១ ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីសាកសួររហូតដល់ វេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតផ្ទាល់តាមរយៈទូរស័ព្ទពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី និងសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួលផងនោះបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាំម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *