លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែត!!!

សមត្ថកិច្ចបានឲ្យដឹងថា៖ដោយមានការសហកា​ ពីកម្លាំងស៊េីបការខាងក្រៅកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការចូលរួមសហការពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រេីប្រាស់គ្រឿងញៀន​ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតនៅក្នុងភូមិក្បាលស្ពាន​១ សង្កាត់ប៉ោយប៉ែត​ ក្រុង​ ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖

១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ

២/-ឈ្មោះ ណាត់ថាវាត់ ស៉ិរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ​ ។

ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន​ ៧ថង់។ ​បន្ទាប់មកមានការសម្របសម្រួល ដោយលោកលឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារង កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានបន្តឃាត់ខ្លួនមេខ្លោងបាន​ ០១នាក់ទៀត

៣/-ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ​ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 នឹងឆែកឆេរ ចាប់យកវត្តុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។

សូមបញ្ជាក់ថា៖កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០៣ នាក់និងវត្តុតាងទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *