ពេលនេះមេឈ្មួញគ្រប់ទឹកហើយព្រោះ សប្បាយចិត្តនឹងដឹកធ្យូងចេញទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង អូរលាវ បានយ៉ាងរលូន បែជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនធ្វើការបង្ក្រាបបែរជានាំគ្នាចាំទទួលប្រាក់យកមកចែកគ្នារំភើយ.!!!

ខេត្តក្រចេះ៖ កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២២ នៅបណ្តាញ គេហទំព័រនៃព័ត៌មានក្នុងស្រុក បានកំពុងនាំគ្នាចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធទៅនឹងរឿង ក្រុមមេឈ្មួញបាននាំគ្នាធ្វើសកម្មភាពដឹកជញ្ជូនធ្យូងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ លើដងផ្លូវជាតិលេខ ៧៨ គឺចេញពីចំណុច ភ្នំគុស ស្ថិតក្នុងភូមិឡរ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដឹកកាត់តាមរង្វង់មូលទីរួមស្រុកស្នួល ខេត្តក្រចេះ យកទៅលក់អោយ មេឈ្មួញនៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ក៏ប៉ន្តែ! សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន មិនទាន់មានចំណាត់ការបង្រ្កាបនៅឡើយទេ សង្ស័យត្រូវថ្នាំសន្តំ ក្រដាសដុល្លារ ពីមេឈ្មួញទាំងនោះ ប្រចាំខែអស់ហើយ ទើបមិនបង្ក្រាប។

បើយោងប្រភពមួយផ្សេងគ្នាបានអោយអ្នកសារព័ត៌មានយើងខ្ញុំដឹងថា៖ សព្វថ្ងៃនេះ ការដឹកជញ្ជូនធ្យូងឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម នៅចំណុចខាងលើ បានយ៉ាងរលូន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធទៅហើយ ទើបក្រុមមេឈ្មួញអាចរត់ពន្ធនាំធ្យូងដឹកចេញទៅលក់បាន “បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃ ក៏មិនហ៊ានចូលដែរ”។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ សកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែននេះ បានចរាចរណ៍ជាង២ខែមកហើយ ដោយក្រុមមេឈ្មួញទាំងនោះ បានប្រើមធ្យោបាយដឹកជញ្ជូនតាមរថយន្តសាំងយ៉ុងកែឆ្នៃ ក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ គ្រឿង នោះទេ។

មហាជនបាននាំគ្នារិះគន់ចំៗទៅលើលោក ខៀវ ប៉ូលីន ប្រធានច្រកការពារព្រំដែន អូលាវ និងមន្រ្តីពាក់ព័ន្ធមួយចំនួនតូចថា៖ អសមត្ថភាពក្នុងបង្ក្រាប បែជានាំគ្នាសម្ងំស្ងាត់ស្ងៀមឈឹង បណ្តែតបណ្តោយអោយអោយពួកមេឈ្មួញទុច្ចរឹត ដឹកជញ្ជូនធ្យូងតាមអំពើចិត្ត៕ ជុំវិញបញ្ហាបទល្មើសនាំខ្យូងទៅលក់នៅប្រទេសវៀតណាម អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធបានទេព្រោះមានលេខទូរសព្ទ ហើយអង្គភាពយើងខ្ញុំ រងចាំធ្វើការបកស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *